វេទិកាអង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូង៖ឱកាសសហប្រតិបត្តិការពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច
|
វេទិការអង្គភាពអាជីវកម្មវៀតណាម-កូរ៉េខាងត្បូង៖ឱកាសសហប្រតិបត្តិការពីការធ្វើសមាហរណកម្មសេដ្ឋកិច្ច |
(VOV)_នាថ្ងៃទី១៤មេសា នៅកូរ៉េខាងត្បូង បានប្រព្រឹត្តទៅវេទិកាអង្គភាពអាជី
វកម្មវៀតណាម-កូរ៉េខាងត្បូង៖ឱកាស សំរាប់អង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិង
មធ្យម ពីបណ្ដាសកម្មភាពធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាម ដើម្បីជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែងយល់អំពីឱកាសសហប្រតិបត្តិ
ការជាមួយគ្នា។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង
លោក Pham Huu Chi បានសង្កត់ធ្ងន់ថា៖ កូរ៉េខាងត្បូងជាវិនិយោគិនបរទេសច្រើន
បំផុតនៅវៀតណាម ដោយមានទឹកប្រាក់វិនិយោគចំនួន ៤៥ពាន់លានដុល្លារអាមេ
រិក និងការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៥ ទទួលបានជាង៣៦ពាន់លាន
ដុល្លារអាមេរិក។ឯកអគ្គរដ្ឋទូត Pham Huu Chi បានចាត់ទុកថា៖ វៀតណាមនិងកូរ៉េ
ខាងត្បូង មានឱកាសសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនថែមទៀតការតភ្ជាប់
ផលិតកម្ម និងពាណិជ្ជកម្ម ដើម្បីទទួលបានផ្លែផ្កាច្រើនថែមទៀត ក្នុងដំណើការធ្វើ
សមាហរណកម្មអន្តរជាតិ៕