វេទិកាអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍ជនជាតិដើមភាគតិច

(VOVworld)-នាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហាណូយបានរៀបចំវេទិការអភិវឌ្ឍន៍ជន
ជាតិដលមភាគតិចដោយប្រធានបទ “អនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍ជនជាតិ ដើមភាគតិចនៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល២០១៦-២០២០”។ នៅទីនេះតំណាងនានាបានចាត់ទុកថា​នាពេលកន្លងទៅ​ការងារកាត់បន្ថយភាព ក្រីក្រនៅតំបន់ជនជាតិភាគតិចរបស់វៀតណាមទទួលបានសមិទ្ធិសំខាន់ៗជា ច្រើន ហើយជីវភាពរស់នៅទាំងខាងសំភារៈនិងខាងស្មារតីរបស់ជនជាតិដើមភាគតិច ត្រូវបានកែលំអរពីជំហានៗ។ លោក Danh Ut អនុប្រធានក្រុមប្រឹក្សាជនជាតិ បានឲ្យ
ដឹងថា៖

        “យើងខ្ញុំត្រូវតែកំណត់នូវភារកិច្ចខាងមុខគឺត្រូវធ្វើភ្លាមៗ នោះគឺការរួមបញ្ចូល រាល់គោលដៅអភិវឌ្ឍន៍ជនជាតិដើមភាគតិចចូលក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
ជាតិរយៈពេល៥ឆ្នាំនិងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័ន តំបន់នានា។​លើសពី
នេះទៅទៀត​ ការងារកសាងនិងអភិវឌ្ឍន៍ក្របខ័ណ្ឌឃ្លាំមើលដំណើរអនុវត្ត គោលដៅ
ទាំងនេះក៍ដើរតួនាទីសំខាន់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ