វិទ្យាស្ថានសន្តិភាពអាមេរិកបានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំលើកទី៣ ស្តីពីការដោះស្រាយផលវិបាកនៃសង្គ្រាមនៅ​វៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែតុលា វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំលើកទី ៣ ក្រោមប្រធានបទ "កេរ្តិ៍ដំណែលនៃសង្គ្រាមនិងសន្តិភាពនៅវៀតណាម ឡាវ និងកម្ពុជា" តាមទម្រង់ដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (អាមេរិក) និងបានតភ្ជាប់តាមតាមអ៊ីនធឺណិត។

នេះជាព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មាន ដោយមានការចូលរួមពីគណៈប្រតិភូប្រមាណ ១៥០នាក់ រួមមាន៖ ថ្នាក់ដឹកនាំ USIP តំណាងរដ្ឋសភា ក្រសួងការបរទេស ក្រសួងការពារជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) មជ្ឈដ្ឋានអ្នកស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល តំណាងការទូតនៃប្រទេសវៀតណាម ឡាវ និងកម្ពុជា។ កិច្ចសន្ទនាបានផ្តោតលើប្រធានបទសំខាន់ចំនួនពីរ៖ វាយតម្លៃ រយៈពេល១ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក និងប្រកាសរបាយការណ៍របស់ USIP ស្តីពីការផ្សះផ្សាវៀតណាម-អាមេរិក។ លើសពីនេះ ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាក៏បានប្រព្រឹត្តិទៅការពិភាក្សាក្រោមប្រធានបទដូចជា៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់រវាងវៀតណាម ឡាវ និងកម្ពុជា ជាមួយសហរដ្ឋអាមេរិក; គំនិតផ្តួចផ្តើមរាប់ចំនួនអ្នកស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម; ឧបត្ថម្ភជនពិការនិងអ្នកនៅរស់រានមានជីវិតនៅវៀតណាម ឡាវ និងកម្ពុជា; សហការដើម្បីតាំងបង្ហាញបេតិកភណ្ឌសង្គ្រាមនៅសារមន្ទីរសំណល់សង្គ្រាម; វឌ្ឍនភាពក្នុងការកំចាត់មីន និងការស្តារបរិស្ថានឡើងវិញ។

វិទ្យាស្ថានសន្តិភាពអាមេរិកបានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំលើកទី៣ ស្តីពីការដោះស្រាយផលវិបាកនៃសង្គ្រាមនៅ​វៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Quoc Dung ថ្លែងនៅក្នុងពិធីរំលឹកខួប ១ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ រូបថត៖ Lam Khanh/TTXVN

នៅក្នុងកិច្ចសន្ទនានេះ សមាជិកព្រឹទ្ធសភា លោក Chris Van Hollen ដែលជាសមាជិកនៃគណៈកម្មាធិការបែងចែកថវិការបស់ព្រឹទ្ធសភាអាមេរិក បានឲ្យដឹងថាគណៈកម្មាធិការបានអនុម័តលើសេចក្តីព្រាងច្បាប់ ដោយបានផ្តល់ថវិកាចំនួន ៧៣លានដុល្លារអាមេរិក ដើម្បីជួយបោសសម្អាតគ្រាប់បែកមីននៅប្រទេសវៀតណាម និងឡាវ និងកម្ពុជា។ លោកបានអះអាងពីការប្តេជ្ញារួមជាមួយសហការីក្នុងសភាអាមេរិក ដើម្បីជួយគាំទ្រកម្មវិធីដោះស្រាយផលវិបាកនៃសង្គ្រាមនៅវៀតណាម ដូចជាការបោសសម្អាតគ្រាប់បែកមីនដែលនៅសេសសល់ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងកុមារពិការ ក៏ដូចជាំការស្វែងរកយុទ្ធជននៃភាគីទាំងសងខាងដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ