វិទ្យុសម្លេងវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ
|
វិទ្យុសម្លេងវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ |
(VOV)_នាថ្ងៃទី២៥ វិច្ឆិកា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ៥៨ វិថី
Quan Su រដ្ឋធានីហាណូយ អគ្គនាយករង វិទ្យុសម្លេងវៀតណាម លោក Vu Hai
បានទទួលជួបសន្ទនាជាមួយសមភាគីលោក Vorasack Pravongviengkham ប្រធាន
គណៈប្រតិភូវិទ្យុជាតិឡាវ( LNR) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខនេះ ឯក
ភាពអំពីការបង្កើនការងារផ្លាស់ប្តូរព័ត៍មាន ឧទ្ទេសនាមអំពីទឹកដី មនុស្សវៀតណាម
និងឡាវ បណ្ដាព្រឹត្តិការណ៍ធំៗនៃប្រទេសនិមួយៗ …លៗ។ ថ្លែងមតិនៅទីនេះ
អគ្គនាយករង Vu Hai បានលើកច្បាស់ថា៖
“ នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរ រៀបចំបណ្ដាក្រុម
អ្នកយកព័ត៍មានទៅសរសេរអត្ថបទស្ដីពីស្ថានភាពនៃប្រទេសទាំងពីរ។ ការផ្លាស់
ប្តូរបណ្ដាកម្មវិធីនឹងបានអនុវត្តតាមរបៀបចែករំលែកទិន្នន័យ FPT ដែលមានគុណ
ភាពល្អផង និងធានាបច្ចេកទេសផង។ ភាគីទាំងពីរអាចយកព័ត៍មានរបស់គ្នាទៅ
វិញទៅមក តាមរយៈបណ្ដាគេហទំព័រ។”
រីឯ ភាគីវិទ្យុសម្លេងជាតិឡាវ លោក Vorasack Pravongviengkham មានគោល
បំណងថា៖ VOV នឹងចែករំលែកបទពិសោធន៍ក្នុងវិស័យផ្សាយទួរទស្សន៍ និងរូប
ភាពបណ្ដុះបណ្ដាលនៅសាលាជាន់ខ្ពស់ចំនួន២របស់ VOV និងសកម្មសហប្រតិប
ត្តិការជាមួយឡាវ ក្នុងផ្សព្វផ្សាយអំពីបណ្ដាព្រឹត្តិការណ៍ធំៗនៃប្រទេសទាំងពីរ ជា
ពិសេសពេលដែលឡាវទទួលដំណែងជាប្រធានអាស៊ាន នាឆ្នាំ ២០១៦៕