វិទ្យុសម្លេងវៀតណាមសហប្រតិបត្តិការឃោសនាជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
|
វិទ្យុសម្លេងវៀតណាមសហប្រតិបត្តិការឃោសនាជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ |
(VOV)_នារសៀលថ្ងៃទី២៥សីហា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងវិទ្យុសម្លេងវៀតណាមបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ
ឃោសនាជាមួយគ្នា។ ថ្លែងមតិនៅទីនេះ លោក Nguyen Thanh Phong ប្រធានគណៈ
កម្មាធិការប្រជាជនទីក្រុងហូជីមិញ បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់
វិទ្យុសម្លេងវៀតណាម ក្នុងការផ្សព្វផ្សាយសកម្មភាពរបស់ទីក្រុងក្នុងរយៈពេលកន្លង
ទៅ និងមានគោលបំណងថាបន្តទទួលបានការជួយឧបត្ថម្ភជាច្រើនថែមទៀតពីវិទ្យុសម្លេងវៀតណាម។
“ កិច្ចសហប្រតិបត្តិការនេះមានអត្ថន័យដ៏សែនសំខាន់ រួមចំណែកសំខាន់ក្នុង
ការងារបញ្ជាណែនាំ អនុវត្តភារកិច្ចអភិវឌ្ឍន៍របស់ទីក្រុង។ បន្ទាប់ពីពិធីចុះហត្ថលេខា
នេះ យើងនឹងបង្កើនកិច្ចសហប្រតិបត្តិការអោយខ្លាំងថែមទៀត ដើម្បីបំពេញល្អភារ
កិច្ចចុងឆ្នាំ២០១៦នេះ និងរយៈពេលខាងមុខ៕”