វិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីពង្រីកសក្ដានុភាពតំបន់ព្រៃភ្នំភាគខាងជើង
|
វិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីដាស់តឿនសក្ដានុភាពតំបន់ព្រៃភ្នំភាគខាងជើង |
(VOV)_តំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ត្រូវបានចាត់ទុកជាតំបន់មាន
សក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍កសិកម្ម ដំណាំឧស្សាហកម្ម ប៉ុន្តែតំបន់នេះនៅ
ជាតំបន់ក្រីក្រ ការទាក់ទាញទុនវិនិយោគនៅមានកំហិត។ ដូច្នេះ ប៉ុន្មានឆ្នាំកន្លងទៅ
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានសហការជាមួយគ្រប់ក្រសួង
ស្ថាប័ន អនុវត្តកម្មវិធី៖ កសាងរូបសណ្ឋានអនុវត្តបច្ចេកវិទ្យា និងផ្ទេរប្រគល់វិទ្យា
សាស្ត្រ និងបច្ចេកវិទ្យាដើម្បីបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជនបទ និងតំបន់ព្រៃ
ភ្នំ ដំណាក់កាល ២០១០-២០១៥។ កម្មវិធីនេះបាននាំមកនូវលទ្ធផលជាច្រើន រួម
ចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅក្នុងតំបន់។ តាមលោក Tran Van
Tung អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អោយដឹងថា៖ដើម្បីរួមចំណែក
ធ្វើពង្រីកសក្ដានុភាព ឧត្តមភាពរបស់តំបន់នេះ ត្រូវមានការកំណត់ទិសដៅ និងដំ
ណោះស្រាយជាក់ស្ដែង ក្នុងការពង្រីកសក្ដានុភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់តំ
បន់និមួយៗ និងរបស់តំបន់ទាំងមូល។ បានជា បណ្ដាអ្នកវិទ្យាសាស្ត្រត្រូវកសាងរូប
សណ្ឋានជាក់ស្ដែង ដើម្បីធានាផលិតផលបានអភិវឌ្ឍន៍ប្រកបដោយចីរភាព៕