វិមានក្រឹមឡាំងប្រកាសជាផ្លូវការនូវពេលវេលានិងទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី - អាម៉េរិក

(VOVWORLD) -នាថ្ងៃទី ២៨ មិថុនា វិមានក្រឹមឡាំងប្រកាសជាផ្លូវការនូវពេលវេលានិងទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី - អាម៉េរិករវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump ។ 
វិមានក្រឹមឡាំងប្រកាសជាផ្លូវការនូវពេលវេលានិងទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី - អាម៉េរិក - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump (ស្តាំ) ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin (ឆ្វេង) នៅខាងក្រៅសន្និសីទមួយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង (រូបថត: AFP / TTXVN) 

យោងតាមសេចក្តីប្រកាសជាផ្លូវការបានឲ្យដឹងថា៖ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៦ កក្កដាខាងមុខនៅរដ្ឋធានី Helsinlki ប្រទេសហ្វាំងឡង់។ សេតវិមានក៏បានបញ្ជាក់ពីព័ត៌មាននេះផងដែរ។

មុននេះ ប្រធានាធិបតី លោកTrump បានបើកចំហលទ្ធភាពអំពីកិច្ចប្រជុំរវាងលោកនិងថ្នាក់ដឹកនាំរុស្ស៊ីអាចនឹងប្រព្រឹត្តទៅនៅទីក្រុង Helsinki បន្ទាប់ពីសន្និសីទកំពូលនៃ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១២ កក្កដាខាងមុខនៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) ។ យោងតាមម្ចាស់សេតវិមានបានឲ្យដឹងថា៖ការពិភាក្សារវាងភាគីទាំងពីរគឺផ្តោតទៅលើសង្គ្រាមនៅស៊ីរីក៏ដូចជាជម្លោះនៅភាគខាងកើតអ៊ុយក្រែន។ ការដែលរុស្ស៊ីនិងអាមេរិកបានអនុវត្តន៍ជំនួបកំពូលនេះគឺជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton នៅទីក្រុងម៉ូស្គូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ