សិក្ខាសាលា “ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាង នារីវៀតណាមនិងកម្ពុជា”

នាព្រឹកថ្ងៃទី ២៤ សីហានៅទីក្រុងហូជីមិញ (វៀតណាម) មជ្ឃឹមសម្ព័ន្ធសមាគមនារី វៀតណាមបានរៀបចំសិក្ខាសាលា “ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាង នារីវៀតណាមនិងកម្ពុជា”។ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម  Nguyen Thi Thanh
Hoa ឧបនាយករដ្ឋមន្ត្រីប្រចាំការរាជរដ្ឋាភិបាលកម្ពុជា ម៉ែន សំអន និងជាប្រធាន សមាគមនារីដម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជា រួមជាមួយតំណាងចំនួន ១០០ នាក់ បានចូលរួមសិក្ខាសាលា។ គោលដៅនៃសិក្ខាសាលានេះគឺសំដៅចែករំលែកបទពិ
សោធន៍ក្នុងការងារកាត់បន្ថយភាពក្រីក្រជំរុញខ្លាំងការងារបង្ការប្រឆាំងការជួញដូរនារី
កុមារ។ ថ្លែងមតិនៅទីនេះ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម Nguyen Thi Thanh Hoa
បានឲ្យដឹងថា៖“វៀតណាមនិងកម្ពុជាមានទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការដ៏យូរ
អង្វែង។ ការព្រមព្រៀងសហប្រតិបត្តិការក្នុងដំណាក់កាល ២០១២-២០១៧ នៅថ្នាក់
មជ្ឍឹមនិង ខេត្តទីក្រុងនឹងត្រូវបានចុះហេត្ថលេខានាចុងឆ្នាំនេះ។យើងខ្ញុំនឹងពិភាក្សារ
ដើម្បីកិច្ចសហប្រតិបត្តិការទទួលប្រសិទ្ធភាពខ្ពស់ជាងទៀតនាពេលខាងមុខ។ យើង
ខ្ញុំចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការនេះនឹងមានការរួមចំណែកជាក់ស្តែងចូលក្នុង
ទំនាក់ទំនងល្អប្រសើរវាងប្រទេសទាំង ២។”

ប្រតិកម្មទៅវិញ

ផ្សេងៗ