សិក្ខាសាលា “ផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅអាស៊ី-ប៉ាស៊ីហ្វិកនិងកំណាត់ផ្លូវពាក់កណ្តាលសតវត្សអាស៊ាន”
(VOVWORLD) -នាថ្ងៃទី៩មិថុនា សិក្ខាសាលាអន្តរជាតិ “ផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅអាស៊ី-ប៉ាស៊ីហ្វិកនិងកំណាត់ផ្លូវពាក់កណ្តាលសតវត្សអាស៊ាន”បានប្រព្រឹត្តទៅនៅទីក្រុង ហាណូយ។
តំណាងចូលរួមសិក្ខាសាលាថតរូបអនុស្សវរីយ៍ (រូបថតៈ qdnd) |
សិក្ខាសាលានេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពស្ថិតក្នុងកម្ម វិធីជាតិរំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាននៅវៀតណាមដោយវិទ្យាស្ថានការទូតរួមសហការជាមួយនាយកដ្ឋានអាស៊ាន(ក្រសួងការបរទេសវៀតណាម) និងមូល និធិ Konrad Adenauer (KAS) សហការរៀបចំឡើង។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ទៅ លើសមិទ្ធិមានចរិតលក្ខណៈជារបត់ប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍន៍អាស៊ាន។
នៅក្នុងពិធីបើក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Vu Tung នាយកវិទ្យាស្ថាន ការទូតបានអះអាងទៅលើតួនាទីតភ្ជាប់និងជម្រុញកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ក្នុងតំបន់។តាមនោះ សិក្ខាសាលាលើកនេះ ជាការខិតខំប្រឹងប្រែងរបស់មជ្ឈដ្ឋាន ស្រាវជ្រាវយុទ្ធសាស្ត្រ រួមចំណែកបើកចេញផ្លូវអនាគតរបស់អាស៊ាន ដើម្បីរួម ដំណើរជាមួយរដ្ឋាភិបាលនិងប្រជាជននៃប្រទេសសមាជិកនានាឆ្លងកាត់ផ្លូវនោះ៕