សិក្ខាសាលា “យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មជនបទវៀតណាមដល់ឆ្នាំ ២០២០ និងទស្សនវិស័យដល់ ឆ្នាំ ២០៣០”
នាថ្ងៃទី ១ សីហា នៅខេត្ត An Giang ភាគខាងត្បូងវៀតណាមវិទ្យាស្ថានគោលនយោបាយ
និងយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មជនបទវៀតណាមគួបផ្សំជាមួយមន្ទីកសិកម្មនិង
អភិវឌ្ឍន៍ជនបទខេត្ត An Giang បានរៀបចំសិក្ខាសាលា “យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម
ជនបទវៀតណាមដល់ឆ្នាំ ២០២០ និងទស្សនវិស័យដល់ ឆ្នាំ ២០៣០” ។ សិក្ខាសាលា
បានវាយតំលៃសភាពជាក់ស្តែងរបស់កសិកម្មជនបទ វៀតណាម ក្នុងរយៈពេល ១០ ឆ្នាំ
កន្លងទៅ។ ស្តីពីគោលដៅអភិវឌ្ឍន៍កសិកម្មជនបទ ដំណាក់កាល ២០១១ - ២០២០
ឆ្ពោះទៅឆ្នាំ ២០៣០ វៀតណាមអនុវត្តការរៀបចំរចនា សម្ព័ន្ធផ្នែកកសិកម្មឡើងវិញ
ដើម្បីស្តារកំណើនឡើងវិញ លើកកំពស់ប្រសិទ្ធភាព ផលិតកម្មនិងសមត្ថភាពប្រគួត
ប្រជែងក្នុងកសិកម្ម កាត់បន្ថយភាពក្រីក្រ ការពារបរិស្ថាន អភិវឌ្ឍន៍កសិកម្មជនបទផ្សារ
ភ្ជាប់នឹងឧស្សាហូបនីយកម្ម ទំនើបនីយកម្មប្រទេសជាតិ៕