សិក្ខាសាលា៖ដៃគូពាណិជ្ជកម្មវៀតណាម-អាមេរិក ដើម្បីអភិវឌ្ឍន៍ថាមពល
|
សិក្ខាសាលា៖ដៃគូពាណិជ្ជកម្មវៀតណាម-អាមេរិក ដើម្បីអភិវឌ្ឍន៍ថាមពល |
(VOV)_សិក្ខាសាលានេះ ត្រូវបានស្ថានទូតវៀតណាមប្រចាំនៅអាមេរិករៀបចំ
ឡើង នាថ្ងៃទី៣ វិច្ឆិកា នៅទីក្រុងវាស៊ីនតោន។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀត
ណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh បានសង្កត់ធ្ងន់ថា៖ សិក្ខាសាលា
លើកនេះ ជាវេទិកាដើម្បីអង្គភាពអាជីវកម្មវៀតណាមជួបប្រាស្រ័យផ្ទាល់ជាមួយ
ស្ថាប័នជួយឧបត្ថម្ភពាណិជ្ជកម្ម និងក្រុមហ៊ុនអាមេរិក ពិសេសគឺបង្កើនឱកាសស
ហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យថាមពល។ នាបច្ចុប្បន្ន បណ្ដាសម្ព័ន្ធ
ក្រុមហ៊ុន និងក្រុមហ៊ុនធំៗជាច្រើនរបស់អាមេរិក កំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅវៀតណាម ដូចជា៖ Exon Mobil , Murphy Oil និង General Electric ។ រដ្ឋាភិបាល
នៃប្រទេសទាំងពីរវៀតណាម-អាមេរិក រក្សាកិច្ចសហប្រតិបត្តិការក្នុងវិស័យទាក់
ទិនដល់ថាមពល ចីរភាព បរិស្ថាន ។ រីឯ ដំណាងក្រសួងការបរទេស ក្រសួងថាម
ពល ស្ថាប័នអភិវឌ្ឍន៍និងពាណិជ្ជកម្មអាមេរិក បានវាយតំលៃខ្ពស់ចំពោះសក្ដានុ
ភាពសហសប្រតិបត្តិការជាមួយវៀតណាម និងសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការ
ក្នុងវិស័យថាមពល ជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់អាមេរិក ក្នុងការ
ជំរុញទំនាក់ទំនងជាមួយវៀតណាម៕