សិក្ខាសាលាបំផុសសកម្មភាពក្នុងឆ្នាំ APEC ២០១៧
|
សិក្ខាសាលាបំផុសសកម្មភាពក្នុងឆ្នាំ២០១៧ |
(VOV)_សិក្ខាសាលានេះត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី៨ធ្នូ នៅទីក្រុងហាណូយ
ដោយមានការចូលរួមរបស់ដំណាងជាង៤០០រូប មកពីបណ្ដាខឿនសេដ្ឋកិច្ចជាសមា
ជិក APEC អង្គការអន្តរជាតិ និងសហគ្រាសជាតិនិងអន្តរជាតិ។
ដោយមានសម័យប្រជុំចំនួន៥ដំានងខឿនសេដ្ឋកិច្ចជាសមាជិក APEC អ្នក
ប្រាជ្ញ និងអង្គការអន្តរជាតិ បានប្រមូលផ្តុំពិភាក្សា អំពីរបៀបវារះ ក្នុងឆ្នាំ APEC
២០១៧ ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក
Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ បានសង្កត់ធ្ងន់ថា៖
“ យើងត្រូវធ្វើការយ៉ាងសកម្មថែមទៀតដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ ជំ
រុញកំណើនគុណភាព បង្កើនការតភ្ជាប់ តំលៃសកល និងសេវាកម្មពាណិជ្ជកម្ម វិនិ
យោគទេសចរណ៍ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ឱកាសសហប្រតិបត្តិការ របស់
APEC ជាបណ្ដាផលប្រយោជន៍ទាំងឡាយសំរាប់សមាជិក APEC។ខ្ញុំសង្ឃឹមថានឹង
បង្កើតឡើងសមិទ្ធិផល ក្នុងឆ្នាំ ២០១៧ នេះ អាចជំរុញកិច្ចសហប្រតិបត្តិការ និង
តួនាទីឈានទៅមុខ៕”