សិក្ខាសាលារំលឹកខួបលើកទី១០០នៃទិវាកំណើតលោកអគ្គលេខា Nguyen Van Linh
|
សិក្ខាសាលារំលឹកខួបលើកទី១០០នៃទិវាកំណើតលោកអគ្គលេខា Nguyen Van Linh (VOV) |
Vovworld-នាព្រឹកថ្ងៃទី២២មិថុនាគណៈកម្មាធិការបក្សក្រុមប្រឹក្សាប្រជាជន
គណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបាន
រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ អគ្គលេខាបក្ស Nguyen Van Linh ជាមួយបដិវត្តន៍
ភាគខាងត្បូង ជាមួយ Sai Gon-Cho Lon-Gia Dinh ទីក្រុងហូជីមិញ។ បទអន្តរាគមន៍
ចំនួន៩២នៅសិក្ខាសាលាបានប្រមូលផ្ដុំក្នុងខ្លឹមសារចំនួន៣គឺ Nguyen Van Linh ថ្នាក់
ដឹកនាំស្មោះត្រង់ច្នៃប្រឌិត Nguyen Van Linh អ្នកផ្សាភ្ជាប់ជិតស្និទ្ធជាមួយបក្សភាគ
និងប្រជាជនទីក្រុងហូជីមិញនិង Nguyen Van Linh គំរូភ្លឺថ្លាមួយស្មោះត្រង់ជាមួយ
ប្រទេសជាតិដើម្បីប្រជាជន។ លោកស្រី Truong My Hoa អតីតអនុប្រធានរដ្ឋបានឲ្យ
ដឹងថា៖
“ចូលរួមសិក្ខាសាលារំលឹកខួបលើកទី១០០នៃទិវាកំណើតលោកអគ្គលេខា
Nguyen Van Linh ខ្ញុំសប្បាយរីករាយរំភើបចិត្តខណៈបានរំលឹកឡើងវិញនូវសម័យកាល
មួយដែលខ្លួនបានទទួលការណែនាំរបស់លោកអគ្គលេខា Nguyen Van Linh។ លោក
Nguyen Van Linh ជាយុទ្ធជនបដិវត្តន៍ពលីកម្មដើម្បីបុព្វហេតុរបស់បក្សរបស់ប្រជាជន
ជាកូនស្សិសឆ្នើមរបស់លោកប្រធានហូជីមិញ៕”