សិក្ខាសាលា៖វៀតណាម-បារាំងស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ
|
សិក្ខាសាលា៖វៀតណាម-បារាំងស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ |
(VOV)_ការផ្សព្វផ្សាយ និងកសាងពាណិជ្ជសញ្ញាវៀតណាម តភ្ជាប់អង្គភាពអាជីវ
កម្មវៀតណាមជាមួយអង្គភាពអាជីវកម្មបារាំង បើកទូលាយទីផ្សារនាំចេញ ពិសេសគឺកសិផល អំពាវនាវសហប្រតិបត្តិការវិនិយោគ និងអាជីវកម្ម របស់អង្គភាពអាជីវកម្ម
បារាំង នោះជាគោលដៅស្នូលរបស់សិក្ខាសាលា វៀតណាម-បារាំង ដែលបានប្រព្រឹត្តទៅ
នាថ្ងៃទី២០តុលា នៅទីក្រុងបារីស (ប្រទេសបារាំង)។ សិក្ខាសាលាលើកនេះបានទាក់
ទាញការចូលរួមរបស់អង្គភាពអាជីវកម្មវៀតណាមនិងបារាំងចំនួន ៨០អង្គភាព។
ថ្លែងមតិនៅទីនេះ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅបារាំង លោកស្រី Nguyen
Quynh Anh បានអោយដឹងថា៖
“ ឆ្នាំ ២០១៦ គូសសញ្ញាសំខាន់ជាច្រើន ដោយមានព្រឹត្តិការណ៍ធំៗដូចជា៖ សិក្ខាសាលាវៀតណាម នៅព្រឹទ្ធិសភាបារាំង សិក្ខាសាលានិងសប្ដាហ៍ទំនិញវៀតណាមនៅ Lyon
និងពិសេសគឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីបារាំង នាខែកញ្ញា
កន្លងទៅ។ សិក្ខាសាលាដោយប្រធានបទ៖បណ្ដាឱកាសជំរុញពាណិជ្ជកម្ម និងវិនិយោគ
វៀតណាម ក្នុងសភាពការណ៍ កិច្ចព្រមព្រៀងEVFTA នឹងបានចុះហត្ថលេខានាពេល
ឆាប់ៗនេះ និងមានប្រសិទ្ធិភាព ជាជំហាន់ជាក់ស្ដែងភាវូបនីយកម្ម កិច្ចសន្យានយោ
បាយ នានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយនេះក៏ជាគោលបំណងរបស់សហ
គមន៍អង្គភាពអាជីវកម្មវៀតណាមនិងបារាំងដែរ។“
ក៏នៅក្នុងសិក្ខាសាលា ដំណាងទីក្រុងបារីស និងស្ថាប័នជំរុញពាណិជ្ជកម្ម Bussiness
France បានឧទ្ទេសនាមចំពោះគណៈប្រតិភូអង្គភាពអាជីវកម្មវៀតណាម អំពីឧត្តម
ភាព និងអនុគ្រោះរបស់បារាំងនិយាយរួម និងទីក្រុងបារីសនិយាយដោយឡែក សំរាប់
វិនិយោគិនវៀតណាម។ លោកPhilippe Ynergnaux ដំណាង Bussiness France បាន
អោយដឹងថា៖
“ ការិយាល័យ Bussiness France ប្រចាំនៅទីក្រុងហាណូយ ទើបនឹងចេញផ្សាយ
ឯកសារណែនាំធ្វើអាជីវកម្មនៅវៀតណាម។ យើងខ្ញុំត្រៀមខ្លួនជាស្រេចផ្តល់ព័ត៍មាន
សំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ យើងខ្ញុំក៏រួមសហការជាមួយ Viettrade
ដើម្បីរៀបចំសិក្ខាសាលា ដូចគ្នានេះ ដើម្បីជំរុញឱកាសសហប្រតិបត្តិការសំរាប់អង្គភាព
អាជីវកម្មទាំងឡាយ៕”