សិក្ខាសាលាវិទ្យាសាស្ត្រ៖ ជ័យជំនះ Dien Bien Phu តម្លៃប្រវត្តិសាស្ត្រ និង​ការពិត​ជាក់ស្ដែង

(VOVWORLD) -អង្គប្រជុំបានផ្ដោតសំខាន់លើបញ្ហាទាក់ទិននឹងប្រធានបទ ជ័យជំនះ Dien Bien Phu តម្លៃប្រវត្តិសាស្ត្រ និងការពិតជាក់ស្ដែង យ៉ាងជ្រាល់ជ្រៅ និងសម្បូបែប។ តាមនោះ ដកបទពិសោធន៍និងមេរៀនប្រវត្តិសាស្រ្តយ៉ាងជ្រាលជ្រៅដើម្បី អនុវត្តទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមយ៉ាងរឹងមាំ នាដំណាក់កាលបច្ចុប្បន្ននេះ។
សិក្ខាសាលាវិទ្យាសាស្ត្រ៖ ជ័យជំនះ Dien Bien Phu តម្លៃប្រវត្តិសាស្ត្រ និង​ការពិត​ជាក់ស្ដែង - ảnh 1 សិក្ខាសាលាវិទ្យាសាស្ត្រ៖ ជ័យជំនះ Dien Bien Phu

នាព្រឹកថ្ងៃទី ២៥ខែមេសានៅទីក្រុង Dien Bien Phu ក្រសួងការពារជាតិវៀតណាមបានរួមសហការជាមួយខេត្ត Dien Bien រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ដោយប្រធានបទ “ជ័យជំនះ Dien Bien Phu តម្លៃប្រវត្តិសាស្ត្រ និងការពិតជាក់ស្ដែង (ថ្ងៃទី ៧ ខែឧសភា ឆ្នាំ១៩៥៤ - ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩) “។

អង្គប្រជុំបានផ្ដោតសំខាន់លើបញ្ហាទាក់ទិននឹងប្រធានបទ ជ័យជំនះ Dien Bien Phu តម្លៃប្រវត្តិសាស្ត្រ និងការពិតជាក់ស្ដែង យ៉ាងជ្រាល់ជ្រៅ និងសម្បូបែប។ តាមនោះ ដកបទពិសោធន៍និងមេរៀនប្រវត្តិសាស្រ្តយ៉ាងជ្រាលជ្រៅដើម្បី អនុវត្តទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមយ៉ាងរឹងមាំ នាដំណាក់កាលបច្ចុប្បន្ននេះ  ដោយមានប្រធានបទសំខាន់ៗដូចជា៖ គោលនយោបាយយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់មជ្ឈិម បក្ស ដែលដឹកនាំដោយលោកប្រធានហូជីមិញក្នុងការដឹកនាំប្រជាជនទាំងមូលប្រយុទ្ធ ជាដើម។ អញ្ជើញថ្លែងនៅទីនេះ ឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានសង្ត់ធ្ងន់ថា៖

 “សិក្ខាសាលាលើកនេះ គឺ ជាព្រឹត្តិការណ៍ជាក់ស្ដែងរំលឹកខួបលើកទី ៦៥ ទិវាជ័យជំនះដ៏ត្រចះត្រចង់ ហើយជាឱកាសដើម្បីបក្ស ប្រជាជន និងកងទ័ពទាំងមូលរំលឹកប្រពៃណីតស៊ូដ៏អង់អាចក្លាហាន ពូនជ្រុំស្មារតីស្នេហាជាតិ ស្នេហាសង្គមនិយម និងបំណងប្រាថ្នាស្នេហាសន្តិភាព។ ព្រមទាំងដកបទពិសោធន៍ និងមេរៀនប្រវត្តិសាស្ត្រ ដើមើ្បអនុវត្តន៍ទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម សង្គមនិយមយ៉ាងរឹងមាំ ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ