សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី៨
|
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី៨ |
(VOV)_សិក្ខាសាលាអន្តរជាតិលើកទី៨ ស្ដីអំពីសមុទ្រខាងកើត ដោយប្រធានបទ៖
សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្ដិសុខ និងអភិវឌ្ឍន៍ក្នុងតំបន់ ត្រូវ
បានប្រារព្វឡើងនាព្រឹកថ្ងៃទី១៤ វិច្ឆិកា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាកកណ្ដាលវៀតណាម)។ ដំណាងជាតិនិងអន្តរជាតិចំនួន២០០នាក់បានអញ្ជើញចូលរួម។
ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Vu Tung នាយកវិទ្យាស្ថានកិច្ចការ
បរទេស បានអោយដឹងថា៖
“ សិក្ខាសាលាឆ្នាំនេះ ជាវេទិកាវមួយដើម្បីអ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញ ពិភាក្សាអោយ
បានស៊ីជំរៅថែមទៀត អំពីវិស័យប្រវត្តិសាស្ត្រ គតិយុត្តិ សេដ្ឋកិច្ច នយោបាយ សន្តិសុខ
បរិស្ថាន ដែលទាក់ទិនដល់សមុទ្រខាងកើត។ ពីនោះជួយអោយសហគមន៍ក្នុងតំបន់
និងអន្តរជាតិយល់ដឹងច្បាស់ថែមទៀត អំពីជំលោះនៅសមុទ្រខាងកើត។ ហើយបំភ្លឺ
ឧបសគ្គនិងបញ្ហាប្រឈម ដែលតំបន់កំពុងរងឥទ្ធិពល៕”