សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើត
(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៦ ស្តីពីសមុទ្រខាងកើត ដោយបណ្ឌិត្យសភាការទូត និងស្ថាប័ននានាសម្របសម្រួលរៀបចំ ដែលបានបើកនាថ្ងៃទី ២៣ តុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh ដោយមានប្រធានបទ “តំរង់ទិសការត្រិះរិះ លើកកំពស់ស្តង់ដារ”។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN) |
សិក្ខាសាលានេះបានប្រមូលផ្តុំវាគ្មិនជិត ៥០ នាក់ ដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពីប្រទេសនិងអង្គការអន្តរជាតិ ចំនួន ២៣; ប្រតិភូជិត១០០ នាក់ មកពីទីភ្នាក់ងារតំណាងបរទេសនៅវៀតណាម ឯកអគ្គរដ្ឋទូតចំនួន២២រូប។
ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានអះអាងថា ការអនុលោមតាមគោលការណ៍ និងស្តង់ដារដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិភាព និងស្ថិរភាពអន្តរជាតិ។ នេះក៏ជាក្របខណ្ឌរួមសម្រាប់ប្រទេសនានាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការ។ លោកអនុរដ្ឋមន្ត្រីក៏បានឲ្យដឹងថា ការដែលវៀតណាមតែងតាំងបេក្ខភាពដំបូងសម្រាប់តំណែងជាចៅក្រមនៃតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ដំណាក់កាល ២០២៦-២០៣៥ បញ្ជាក់ជាថ្មីអំពីការត្រៀមជាស្រេចរបស់វៀតណាមក្នុងការរួមចំណែកដល់សកម្មភាពរបស់ ITLOS; ទន្ទឹមនឹងនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខ្ជាប់ខ្ជួនចំពោះ UNCLOS និយាយដោយឡែក និងការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនិយាយរួម។
សន្និសីទអន្តរជាតិលើកទី ១៦ ស្តីពីសមុទ្រខាងកើតបានប្រព្រឹត្តទៅនាថ្ងៃទី ២៣ តុលា និងថ្ងៃទី ២៤ តុលា។ នៅខាងក្រៅសន្និសីទ គណៈកម្មាធិ ការ រៀបចំបានបន្តរៀបចំកម្មវិធីអ្នកដឹកនាំវ័យក្មេងដើម្បីស្វែងរកគំរូវ័យក្មេង ជំនាន់ក្រោយក្នុងការស្រាវជ្រាវបញ្ហាសមុទ្រខាងកើត និងចំណាយពេលពិភាក្សាក្នុងសម័យប្រជុំពិសេសមួយដែលមានប្រធាន បទពិភព លោក ជំនាន់យុវជន និងសន្តិសុខដែនសមុទ្រ៕