សិក្ខាសាលាវិនិយោគចូលក្នុងវៀតណាម-ឱកាសនិងការសាកល្បង

សិក្ខាសាលាវិនិយោគចូលក្នុងវៀតណាម-ឱកាសនិងការសាកល្បង - ảnh 1
វៀតណាមមាន ឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មបែកហ្ស៊ីក (Image: Vietnam+)

(VOVworld) – ក្នុងក្របខ័ណ្ឌផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ នាថ្ងៃទី ៥ ធ្នូ នៅទីក្រុង
Liege របស់បែកហ្ស៊ីក ស្ថានទូតវៀតណាម ប្រចាំនៅបែកហ្ស៊ីកសហការជាមួយសម្ព័ន្ធ
មិត្តភាពបែកហ្ស៊ីក-វៀតណាមបាន រៀបចំសិក្ខាសាលាដោយប្រធានបទ “វិនិយោគ
ចូលក្នុងវៀតណាម-ឱកាសនិង ការសាកល្បង”។ អតីតឧត្តមស្នងការសហគមន៍ជន
បែកហ្ស៊ីកនិយាយដោយ​ភាសារបារាំង លោក Philippe Suinen បានវាយតំលៃខ្ពស់
ចំពោះសក្តានុភាព វិនិយោគនៅវៀតណាម។ លោក Suinen បានសង្កត់ធ្ងន់ថា៖ វៀត
ណាមមាន ឱកាសជាច្រើនសំរាប់អង្គភាពអាជីវកម្មបែកហ្ស៊ីក ជាពិសេសលើវិស័យ
កែច្នៃ កសិផល បរិស្ថាន ជាដើម។ តាមលោក Suinen ថា៖ ប្រទេសទាំង ២ ត្រូវជំរុញ កិច្ចសហប្រតិបត្តិការលើថ្នាក់តំបន់ ដើម្បីបង្កើតការងារធ្វើជាច្រើនថែមទៀតសំរាប់
វៀតណាម។ នាបច្ចុប្បន្ន បែកហ្ស៊ីកមានគំរោងការណ៍វិនិយោគចំនួន ៤០ ចូលក្នុង
វៀតណាមដែលមានចំនួនទុនសរុប ៩៨ លានអឺរ៉ូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ