សិក្ខាសាលា៖សាកល្បងអភិវឌ្ឍន៍អង្គភាពអាជីវកម្ម២០១៥
|
សិក្ខាសាលា៖សាកល្បងអភិវឌ្ឍន៍អង្គភាពអាជីវកម្ម២០១៥ |
(VOV)_សិក្ខាសាលាស្ដីពី៖ការសាកល្បងចំពោះអភិវឌ្ឍន៍អង្គភាពអាជីវកម្ម
២០១៥ ត្រូវបានរៀបចំឡើងនាថ្ងៃទី២៧ មករា នៅទីក្រុងហាណូយ។ បណ្ដាដំណាង
បានសន្និដ្ឋានថា៖ ក្នុងឆ្នាំ ២០១៥ វៀតណាមនឹងបញ្ចប់ការចរចារ និងចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចុយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក ( TPP) កិច្ចព្រមព្រៀង
ពាណិជ្ជកម្ម ( FTA) …លៗ។ ថ្លែងមតិនៅទីនេះ លោកស្រី Bui ThuThuy នាយិកា
នាយកដ្ឋានអភិវឌ្ឍន៍អង្គភាពអាជីវកម្ម នៃក្រសួងផែនការនិងវិនិយោគវៀតណាម
បានអោយដឹងថា៖
“ យើងខ្ញុំកសាងបណ្ដាកម្មវិធីរួមសហការជាមួយបណ្ដាអង្គការ ក្រសួង និង
ស្ថាប័នផ្សេងៗ ដើម្បីជួយឧបត្ថម្ភក្រុមអង្គភាពអាជីវកម្មនានាទាក់ទងជាមួយប្រភព
ទុន តាមរយៈប្រព័ន្ធធនាគារ។ ក្រៅពីនោះ ក្រសួងផែនការនិងវិនិយោគក៏កំពុងចរ
ចារជាមួយ World Bank អំពីគំរោងការណ៍ជួយឧបត្ថម្ភ លើកកំពស់សមត្ថភាព របស់
អង្គភាពអាជីវកម្មតូចនិងមធ្យម។ យើងខ្ញុំក៏មានបណ្ដាគោលនយោបាយដើម្បីអង្គ
ភាពអាជីវកម្មលើកកំពស់សមត្ថភាពប្រកួតប្រជែងផងដែរ៕ ”