សិក្ខាសាលាស្ដីពី÷ការទាក់ទាញវិនិយោគចូលមកវៀតណាមត្រូវបានរៀបចំនៅអាមេរិក
(VOV)_នាថ្ងៃទី ៥ មិនា សិក្ខាសាលាស្ដីពី÷ការទាក់ទាញវិនិយោគចូលមកវៀត
ណាមត្រូវបានរៀបចំឡើងនៅទីក្រុង New York (អាមេរិក) ក្រោមការជួយឧបត្ថម្ភ របស់អគ្គក្រុមហ៊ុន Becamex IDC Binh Duong ធនាគារ Citibank និងសភាពាណិជ្ជកម្ម
Mahattan។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ដំណាងចំនួន៧០ នាក់ របស់បណ្ដាក្រុមហ៊ុន មូលនិធិវិនិយោគ បណ្ដាស្ថាប័ន អង្គការពាណិជ្ជកម្មអាមេរិកប្រ
ចាំនៅ New York ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធានគណះប្រតិ
ភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា÷វៀតណាមមានឱកាសជាច្រើន ដើម្បីវិនិយោគ អាជីវកម្ម។ នៅកំរិតតំបន់ Binh Duong ជាខេត្តមាន បរិស្ថានវិនិយោគជួរមុខនៅវៀតណាម និងទទួលបានសមិទ្ធិជាច្រើន ក្នុងការទាក់
ទាញវិនិយោគរួមវិភាគយ៉ាងធំធេងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។
នៅសិក្ខាសាលាលើកនេះ ដំណាងបណ្ដាក្រុមហ៊ុន និងសម្ព័ន្ធក្រុមហ៊ុនអាមេរិក បាន
សម្ដែងការយកចិត្តទុកដាក់ជាច្រើនចំពោះ បណ្ដាបែបបទវិនិយោគ នៅវៀតណាមនិយាយរួម និងខេត្ត Binh Duong និយាយដោយឡែក ក៏ដូចជា ទំនាក់ទំនងពាណិជ្ជ
កម្មទ្វេភាគី អាមេរិក-វៀតណាម៕
|
Binh Duong ជាខេត្តមាន បរិស្ថានវិនិយោគជួរមុខនៅវៀតណាម(internet) |