សិក្ខាសាលាអន្តរជាតិស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាម-អាស៊ានជាមួយរុស្សីី
|
សិក្ខាសាលាអន្តរជាតិស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាម-អាស៊ានជាមួយរុស្សីី |
(VOV)_សិក្ខាសាលាអន្តរជាតិស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាម-អាស៊ានជាមួយរុស្ស៊ី នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ និងទី១៥ កញ្ញា នៅរដ្ឋធានី ហាណូយ ដោយប្រធានបទ៖ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាម-អាស៊ានជាមួយ
រុស្ស៊ី ៖ស្ថានភាពជាក់ស្ដែងនិងយថាទស្សន៍។ តាមគំរោង ដំណាងចំនួនជាង១០០រូប
មកពី ប្រទេសផ្សេងៗ នឹងចូលរួមសិក្ខាសាលានេះ។
សិក្ខាសាលាលើកនេះនឹងប្រមូលផ្តុំវិភាគ វាយតំលៃនិងធ្វើអោយបានច្បាស់
លាស់ស្ថានភាពជាក់ស្ដែងទំនាក់ទំនងរវាងវៀតណាម និងអាស៊ាន ជាមួយរុស្ស៊ី វាយ
តំលៃអំពីតួនាទីនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងរុស្ស៊ី ក្នុងកិច្ចការពារ និង រក្សារសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក តួនាទីរបស់វៀតណាម ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ានជាមួយរុស្ស៊ី។
ស្ដីពីខ្លឹមសារជាក់ស្ដែងក្នុងសិក្ខាសាលា នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី
១១ កញ្ញា សាស្ត្រាចារ្យបណ្ឌិត Ta Ngoc Tan នាយកវិទ្យាស្ថាននយោបាយជាតិហូ ជីមិញ បានអោយដឹងថា៖
“ សិក្ខាសាលានឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយនិងខេត្ត Quang Ninh។ ក្រៅពីកិច្ចប្រជុំទូទៅ គឺនៅមានកិច្ចប្រជុំចំនួន២ស្ដីពីការជះឥទ្ធិពលសង្គម នោះគឺ
សេដ្ឋកិច្ច និងវប្បធម៌ផងដែរ។”
ទន្ទឹមនឹងនេះ សិក្ខាសាលាក៏បានពិភាក្សាអំពីបណ្ដាសមិទ្ធិផល និងកំហិតក្នុង
ដំណើការសហប្រតិបត្តិការអប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា រវាងរុស្ស៊ី
ជាមួយបណ្ដាប្រទេសអាស៊ាន៕