|
ភ្ញៀវទេសចរណ៍ទៅទស្សនាវិថីបុរាណ Hoi An |
VOV-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៧និង៨ឧសភានៅទីក្រុង Hoi An ខេត្ត
Quang Nam ការិយាល័យអង្គការពលកម្មអន្តរជាតិ (ILO)ប្រចាំនៅវៀត
ណាមសហការជាមួយមន្ទីវប្បធម៍កីឡានិងទេសចរណ៍ Quang Nam រៀបចំសិក្ខាសាលាស្តីអំពីការកាត់បន្ថយភាពក្រីក្រនិងការបង្កើតការងារ ធ្វើចីរភាពក្នុងវិស័យទេសចរណ៍។ នៅសិក្ខាសាលាបណ្ដាដំណាងបាន ប្រមូលផ្តុំវិភាគស្ថានភាពទេសចរណ៍វៀតណាមនិងឱកាសធ្វើការ ជា
ពិសេសចំពោះជនក្រីក្រក្នុងវិស័យទេសចរណ៍។ ដើម្បីធ្វើ
ជាក់ស្តែងបនីយកម្មផលប្រយោជន៍អំពីសេដ្ឋកិច្ចនិងសង្គមពីទេសចរណ៍
ILO កំពុងអនុវត្តគំរោងការ “បង្កើនសកម្មភាពទេសចរណ៍ទៅកាន់ស្រុក
ឆ្ងាយក្នុងដីគោកខេត្ត Quang Nam” ជាមួយចំនួនទុនវិនិយោគសរុប ប្រមាណ១,៣៥លានដុល្លារអាមេរិកដោយរដ្ឋាភិបាល Luxembourg
ជួយឧបត្ថម្ភ។ នៅសិក្ខាសាលាបណ្ដាដំណាងក៏បានប្រមូលផ្តុំស្វែងយល់
អំពីអនុសញ្ញាលេខ១៧២របស់ ILO អំពីលក្ខណៈធ្វើការជាអតិបរិមាក្នុង
វិស័យសណ្ឋាគារនិងភោជ្ជនីដ្ឋាននិងឧទ្ទេសនាមបណ្ដាវិធានការជំរុញ
អភិវឌ្ឍន៍ទេសចរណ៍ចីរភាព ជាពិសេសសំដៅគោលដៅកាត់បន្ថយភាព
ក្រីក្រ៕