សកម្មភាពក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាហ្វេ Buon Ma Thuot
(VOVWORLD) - ដើម្បីរំលឹកខួបលើកទី៤៤ឆ្នាំ នៃទិវារំដោះទីក្រុង Buon Ma Thuot (១០ មីនា ១៩៧៥-១០ មីនា ២០១៩) ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧ នាថ្ងៃទី១០ខែមីនា នៅសារៈមន្ទីរខេត្ត Dak Lak គណៈកម្មាធិការរៀបចំពិធីបុណ្យកាហ្វេ Buon Ma Thuot បានរៀបចំការតាំងពិព័រណ៍រូបថត “រយៈពេល៤៤ឆ្នាំ នៃជ័យជម្នះ Buon Ma Thuot-កំណាត់ផ្លូវប្រវត្តិសាស្ត្រ”។
ការតាំងពិព័រណ៍នេះបានតាំងបង្ហាញនូវរូបថតជាង២០០សន្លឹក ដែលត្រូវបានរៀបចំតាមរយៈប្រធានបទចំនួន៤។ លោក Vo Tat Quoc ប្រជាជននៅទីក្រុង Buon Ma Thuot បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន បន្ទាប់ពីបានទស្សនានៅការតាំងពិព័រណ៍នេះដូច្នេះ៖ “បរិយាកាសនៃការតាំងពិព័រណ៍នេះត្រូវបានបើកទូលាយ រូបថត គឺសម្បូរបែប ដែលបង្ហាញយ៉ាងគ្រប់គ្រាន់អំពីវប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃតំបន់ Tay Nguyen និយាយរួមនិងខេត្ត Dak Lak និយាយដោយឡែក។ អាចនិយាយបានថា ការរៀបចំគឺអស្ចារ្យនិងគួរឲ្យចាប់អារម្មណ៍ណាស់”។
ក្នុងថ្ងៃដដែល សារៈមន្ទីខេត្ត Dak Lak បានរៀបចំពិធីទទួលឯកសារនិងវត្ថុចំនួន៤០ ដោយសមូហភាពនិងបុគ្គលមួយចំនួនប្រគល់ជូនផងដែរ៕