សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម (ថ្ងៃទី ២១មិថុនាឆ្នាំ១៩២៤ / ថ្ងៃទី២១មិថុនាឆ្នាំ២០១៨) នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញជូនពរ និងអបអរសាទរដល់អ្នកការសែតលើទូទាំងប្រទេស។
សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម - ảnh 1សកម្មភាពជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៩៣ នៃទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម 

លោក Vu Duc Dam បានជឿជាក់ថាអ្នកកាសែតវៀតណាមនឹងជំនះពុះពាររាល់ការលំបាកសាកល្បង  ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀតនិងបំពេញភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងរួមរួមដំណើរជាមួយប្រទេសជាតិក្នុងការផ្លាស់ប្តូរថ្មីផងដែរ។

ក្នុងថ្ងៃដដែលនេះ លោក Vo Van Thong ប្រធានគណៈកម្មាធិការឃោសនា មជ្ឈិមបានអញ្ជើញទៅជូនពរអ្នកកាសែតទីក្រុងហូជីមិញ។ លោក Vo Van Thong បានសង្កត់ធ្ងន់ថាបក្សនិងរដ្ឋជានិច្ចកាល បង្កើតលក្ខណៈងាយស្រួលបំផុត សំរាប់វិស័យសារព័ត៌មានអភិវឌ្ឍន៍ព្រមទាំងផ្ទៀងស្តាប់និងវាយតម្លៃខ្ពស់ចំពោះព័ត៌មានលើកាសែតផងដែរ។សារព័ត៌មានវៀតណាមគឺជាខឿនសារព័ត៌មានបដិវត្តន៍ មួយប៉ុន្តែក៏ជាខឿនសារព័ត៌មានប្រជាធិបតេយ្យដែរ។

នាព្រឹកថ្ងៃទី១៩ខែមិថុនា នៅក្នុងសិក្ខាសាសារព័ត៌មាន - បោះពុម្ភដោយច្នៃប្រឌិត រួមដំណើរជាមួយទីក្រុងហូជីមិញក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៤ នៃ រដ្ឋសភាស្ដីពីការអនុវត្តយន្តការនិងគោលនយោបាយអភិវឌ្ឍពិសេសរបស់ទីក្រុង។អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលានេះលេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan  បានអះអាងថាការពង្រីករូបសណ្ឋានឈានមុខ និងការផ្សព្វផ្សាយព័ត៌មានពហុទិសរបស់សារព័ត៌មានដើរតួនាទីដ៏សំខាន់ក្នុង ដំណើរការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាគន្លឺះនៃដំណើរការអនុវត្តពិសោធន៍នៃសេចក្តីសម្រេចចិត្តលេខ៥៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ