សកម្មភាពជាច្រើនសម្ដែងការដឹងគុណចំពោះអ្នកមានគុណូបការះក្នុងឱកាសទិវា២៧កក្កដា
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ នាថ្ងៃទី២០កក្កដា នៅទីក្រុងហាណូយ សមាគមអ្នកកាសែតវៀតណាម បានរៀបចំសិក្ខាសាលា៖ “ការដឹងគុណចំពោះអ្នកកាសែត-យុទ្ធជន ពលី”។ នៅទីនេះបណ្ដាអ្នកកាសែត ជើងចាស់ បានចែករំលែកអនុស្សាវរីយ៍ធ្វើកាសែតនៅសមារភូមិ ហើយមនុស្សជាច្រើនបានពលីជីវិត
សកម្មភាពជាច្រើនសម្ដែងការដឹងគុណចំពោះអ្នកមានគុណូបការះក្នុងឱកាសទិវា២៧កក្កដា
|
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការ នាថ្ងៃទី២០កក្កដា នៅទីក្រុងហាណូយ សមាគមអ្នកកាសែតវៀតណាម បានរៀបចំសិក្ខាសាលា៖ “ការដឹងគុណចំពោះអ្នកកាសែត-យុទ្ធជន ពលី”។ នៅទីនេះបណ្ដាអ្នកកាសែតជើងចាស់ បានចែករំលែកអនុស្សាវរីយ៍ធ្វើកាសែតនៅសមារភូមិ ហើយមនុស្សជាច្រើនបានពលីជីវិត ឬមានស្នាមរបួសពីសង្គ្រាមអស់មួយជីវិត។ លោក Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍ សមាគមអ្នកកាសែតវៀតណាម បានសង្កត់ធ្ងន់ថា៖
“ សមាគមអ្នកកាសែត ស្ថាប័នសារព័ត៌មានគ្រប់ជាន់ថ្នាក់ និងគ្រួសារនានា បានសកម្មស្វែងរក និងលើកតម្កើងបណ្ដាអ្នកកាសែតជាយុទ្ធជន រួមចំណែកកាត់បន្ថយការឈឺចាប់សំរាប់គ្រួសារ សមាជិកគ្រួសារ សមមិត្ត និងអ្នករួមអាជីព។ សមាគមអ្នកកាសែតបន្តអះអាងតួនាទីធំធេងរបស់សារព័ត៌មាន បដិវត្តន៍វៀតណាម លើកតម្កើងពលីកម្មរបស់អ្នកកាសែត -យុទ្ធជនពលី និងលើកកំពស់ថែមទៀតចំណេះដឹងរបស់អ្នកកាសែត អំពីការរួមវិភាគទានធំធេងរបស់អ្នកកាសែត យុទ្ធជនពលី យុទ្ធជនពិការ ពង្រីកប្រពៃណីរបស់សារព័ត៌មានបដិវត្តន៍វៀតណាម ក្នុងដំណាក់កាលថ្មី។”
ក្នុងកាសទិវា២៧កក្កដា យុវវ័យរដ្ឋធានីហាណូយ ក៏មានសកម្មភាពជាក់ស្ដែងជាច្រើន ថែទាំសំរាប់យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អ្នកមានគុណូបការះចំពោះបដិវត្តន៍ នៅក្នុងទីក្រុង ខេត្ត Ha Giang និង ខេត្ត Cao Bang ផងដែរ៕