សកម្មភាពជួបប្រាស្រ័យទ្វេភាគីរបស់អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong នៅខាងក្រៅ AIPA-38

(VOVWORLD) -នាថ្ងៃទី១៥កញ្ញា ក្នុងក្រប ខ័ណ្ឌចូលរួមមហាសន្និបាតក្រុមប្រឹក្សាអន្តរ សភានៃ  សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លើកទី៣៨ (AIPA-38) នៅទីក្រុងម៉ានីល ប្រ ទេសហ្វីលីពីន អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានអញ្ជើញជួប សវនាការជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។ 
សកម្មភាពជួបប្រាស្រ័យទ្វេភាគីរបស់អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong នៅខាងក្រៅ AIPA-38 - ảnh 1

សកម្មភាពជួបប្រាស្រ័យទ្វេភាគីរបស់អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong នៅខាងក្រៅ AIPA-38

ក្នុងជំនួបនេះ លោក ស្រី Tong Thi Phong បានស្នើឲ្យភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការ ជួប ប្រាស្រ័យមិត្តភាពរវាងសម្ព័ន្ធយុវជន សមាគមនារី ក្រុមសមាជិកសភាមិត្តភាពនា ពេលខាងមុខ ជាពិសេសក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបលើកទី៥០នៃ ទិវាបង្កើតទំនាក់ទំនងការទូត។ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានផ្ញើសេចក្តីអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុនសែនចូលរួមសន្និសីទ ជាន់ខ្ពស់ APEC ដែលប្រារព្ធនៅទីក្រុង Da Nang និងអញ្ជើញប្រធានរដ្ឋសភា កម្ពុជាចូលរូមវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកលើកទី២៦ (APPF-26) នាខែមករា ឆ្នាំ២០១៨នៅរដ្ឋធានីហាណូយ។

        ក្នុងថ្ងៃដដែល អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញ ជួបទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ប្រធានក្រុម ប្រឹក្សានីតិរដ្ឋព្រះរាជាណាចក្រថៃ លោក Pornpetch Wichitcholchai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ