សកម្មភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី៨
(VOVworld)-នាព្រឹកថ្ងៃទី២៥កញ្ញា គណៈប្រតិភូចូលរួមមហាសន្និបាតទូទាំង
ប្រទេសលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាម មកគោរពវិញ្ញាណក័្ខន្ធ
លោកប្រធានហូជីមិញនៅប្រាងដំកល់សពសព្វ និងអុជធូបនៅស្តូបគោរព
វិញ្ញាណក្ខ័ន្ធវរៈយុទ្ធជនពលី។ នាពេលរសៀលថ្ងៃដដែល មហាសន្និបាតបាន
រៀបចំកិច្ចប្រជុំបម្រុង ពិភាគ្សាអំពី ខ្លឹមសារជាច្រើន ដូចជា មូលមិតជាឯកឆន្ទ
របៀបវារៈនៃមហាសន្និបាត របាយការណ៍បូកសរុបសកម្មភាព របស់គណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ជាដើម។
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan (រូបថតៈ vov) |
ក្នុងថ្ងៃដដែល ការតាំងពិព័ណ៌មហាសន្និបាតរណសិរ្សមាតុភូមិវៀត
ណាម បានបើកនៅមជ្ឈមណ្ឌលសន្និសីទជាតិ។មហាសន្និបាត ទូទាំងប្រ
ទេសលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាម ប្រារព្វឡើងដ៏មហោឡារឹត
នាថ្ងៃទី២៦កញ្ញា ដោយមានការចូល រួមរបស់តំណាងជាង១ពាន់នាក់។ ក្រោម
ប្រធានបទ “សាមគ្គីភាព ប្រជាធិបតេយ្យ ផ្លាស់ប្តូថ្មី និងអភិវឌ្ឍន៍” មហាសន្និ
បាតនេះ ជាសកម្មភាពនយោបាយដ៏សែន សំខាន់របស់បក្សទាំងមូល ប្រជាជន
ទាំងមូលក្នុងសម័យជម្រុញខ្លាំង ឧស្សាហូប នីយកម្ម ទំនើបភាវូបនីយកម្មប្រ
ទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ។
ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅ មហាសន្និបាតបានពិនិត្យទៅលើបញ្ហា
មួយចំនួន ក្នុងនោះចេញសេចក្តីអំពាវនាវការប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់
រួមដៃ កសាង និងការពារមាតុប្រទេស។ ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុ ភូមិវៀតណាម លោក Nguyen Thien Nhan បានឲ្យដឹងថា៖
“តាមគំរោង សមាជិកគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាមមានចំនួន៣៨៥រូប កើន៣០នាក់បើប្រៀបនឹងដំណាក់កាលមុននេះ
។ ចំណុចថ្មី គឺនេះជាលើកដំបូង មានតំណាងជាពាណិជ្ជករនិងតំណាង
មកពីតំបន់កោះសមុទ្រនិងមានការចូលរួមរបស់ ប្រធានរណសិរ្សមាតុភូមិ
ស្រុកកោះ Truong Sa ជាដើម”៕