សកម្មភាពនៃសម័យប្រជុំគណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភាវៀតណាមលើកទី១២

សកម្មភាពនៃសម័យប្រជុំគណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភាវៀតណាមលើកទី១២ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung ធ្វើអធិបតីភាព
សម័យប្រជុំ
(រូបថតៈ Internet)

(VOV)-នាថ្ងៃទី៥តុលានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធាន
រដ្ឋសភា​ Nguyen Sinh Hung គណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភាបានបើក
សម័យប្រជុំលើកទី១២។  នេះជាសម័យប្រជុំដែលមានខ្លឹមសារសំខាន់ជា​
ច្រើនត្រៀម រៀបចំឲ្យកិច្ចប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១២។ ថ្លែងមតិ
បើកសម័យប្រជុំ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖
ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្តៃ្រយ៌រដ្ឋសភានិងផ្តល់មតិទៅ​
លើរបាយការណ៌រដ្ឋសភា ស្តីអំពីសេចក្តីសម្រេចដំណាក់កាល បែបបទ របៀបយកសន្លឹកឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា
ក្រុមប្រឹក្សាប្រជាជន ជ្រើសតាំងឬក៏អនុម័ត។ទន្ទឹមនឹងនោះ ផ្តល់មតិអំពីការ
ត្រៀមរៀប​ ចំជូនរដ្ឋសភាពង្រាងសេចក្តីសម្រេចចិត្តវិសោធនកម្ម បំពេញ
បន្ថែមរដ្ឋធម្មនុញឆ្នាំ ១៩៩២ និងពង្រាងសេចក្តីសម្រេចរបស់រដ្ឋសភា អំពី
ការយកមតិរបស់ប្រជាជន អំពីពង្រាងរដ្ឋធម្មនុញឆ្នាំ១៩៩២
(វិសោធនកម្ម) របាយការណ៌របស់រដ្ឋាភិបាល អំពីស្ថានភាពអនុវត្តផែនការ
អភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម និងគ្រោងមុនថវិការ រដ្ឋ ឆ្នាំ២០១២ ទិសដៅ ភារកិច្ច
អភិវឌ្ឍន៌សេដ្ឋកិច្ច សង្គមនិងពង្រាងថវិការរដ្ឋឆាំ ២០១៣ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ