(VOVworld)-នាយប់ថ្ងៃទី៧កញ្ញា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅកម្មវិធី “ពិធីបុណ្យព្រះច័ន្ទ-បំភ្លឺបំណងប្រាថ្នារបស់កុមារវៀតណាម”
ឆ្នាំ២០១៤។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានមានប្រសាសន៍ថា៖
“ក្នុងករណីណាក៏ដោយ ក៏គួរតែចុះមកជាមួយប្អូនក្មួយៗ និងអនុវត្តន៍សិទ្ធិ
របស់ខ្លួនគឺសិទ្ធិបានលេងសប្បាយ។ខ្ញុំមានបំណងថា គណៈកម្មាធិការបក្ស រដ្ឋ
អំណាចគ្រប់ជាន់ថ្នាក់ និងសង្គមទាំងមូល សហការថែទាំកុមារ ពីព្រោះថា ពួក
វាជាអនាគតនៃប្រទេសជាតិ”។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី នាថ្ងៃទី៧កញ្ញា កុមាររាប់ពាន់នាក់ បានចូលរួម សកម្ម
ភាពជាច្រើន ដូចជា ទៅទស្សនាកេរិ៍តំណែលប្រវត្តិសាស្រ្ត លេងល្បេង ប្រជា
ប្រិយ ប្រឡងគំនូរ និងនិទានរឿងអំពីជីវភាពរស់នៅជាដើម។ ប្អូនៗក៏ បានទទួល
អំណោយជាច្រើននិងអាហារូបករណ៍ចំនួន៣០០ចំណែកពីបណ្តា អង្គភាពអាជីវ
កម្មនិងសម្បុរសជន។ ប្អូន Lieu Hoang Phu មកពីខេត្ត Soc Trang បានចែករំលែក
ថា៖
“ប្អូនគ្មានពេលណាចូលរួម ពិធីណាសប្បាយរីករាយដូច្នេះ។ ប្អូនបានចូលរួម
ល្បែងលេងកំសាន្តជាច្រើននិងសប្បាយរីករាយណាស់”។
|
បុណ្យសំពះព្រះខែសម្រាប់កុមារនៅទីក្រុង Can Tho
(រូបថតៈ dantri.com)
|
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ នាយប់ថ្ងៃដដែល ប្អូនកុមារជាង
១ពាន់នាក់ ដែលមានស្ថានភាពលំបាកអភ័ព្វមកពីបណ្តាមជ្ឈមណ្ឌល ផ្ទះមេត្តា
ធម៌ បានទទួលពិធីបុណ្យតេត Trung thu ពោពេញទៅដោយអត្ថន័យ។
នៅខេត្ត Ninh Binh (ភាគខាងជើងវៀតណាម) ថ្នាក់ដឹកនាំខេត្ត ក៏បានចុះ ជូនអំណោយជាច្រើនចំណែកសម្រាប់កុមារក្រីក្រ និងសិស្សានុសិស្សរបស់ បណ្តាគ្រូសារគោលនយោបាយផងដែរ។
នៅឯបរទេសវិញ ក្នុងថ្ងៃទី៧កញ្ញា អង្គគារសហជីព និងសម្ព័ន្ធយុវជន នៃ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានរួមផ្សំរៀបំពិធីទទួលបុណ្យតេត Trung thu ឲ្យកូនចៅរបស់កម្មាភិបាល ក្នុងស្ថានទូតនិងតំណាងស្ថានប័ន នានា។ ក្នុងថ្ងៃដដែល សមាគមជនវៀតណាមនៅអង់គ្លេស ក៏បានរៀប ចំពិធីបុណ្យ Trung thu យ៉ាងសប្បាយរីករាយឲ្យកុមារក្នុងសហគមន៍។
មុននោះ នាយប់ថ្ងៃ ទី៥កញ្ញា ក្រុមបេសកកម្មការទូតវៀតណាមអមអ.ស.ប និងអង្គការអន្តរជាតិផ្សេងៗទៀតនៅ Geneva ស្វីស ក៏បានរៀបចំ បុណ្យតេត Trung thu សម្រាប់កុមារផងដែរ៕