|
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានមកដល់ទីក្រុងហា
ណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ
ទី៧ មេសា។ នាព្រឹកថ្ងៃទី៦ មេសា បន្ទាប់ពីពិធីទទួល លោកនាយករដ្ឋមន្ត្រីទាំង
ពីររូបបានដំណើការចរចារ។
ថ្នាក់ដឹកនាំទាំងពីរូប បានអះអាងនូវការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី បំពេញផលប្រយោជន៍យូរអង្វែងរបស់ប្រជា
ជននៃប្រទេសទាំងពីរ ក៏ដូចជាបន្តការខំប្រឹងប្រែងនានា ដើម្បីជំរុញកិច្ចសហប្រ
តិបត្តិការលើគ្រប់វិស័យ។ លើវិស័យនយោបាយ លោកទាំងពីររូប បានឯកភាពថា
បន្តរក្សា និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តរួមសហការ និងគាំ
ទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពដែរថា៖បញ្ជាណែនាំអោយគ្រប់
ក្រសួង ស្ថាប័ន និងអង្គភាពអាជីវកម្ម ស្វែងរកដំណោះស្រាយនានាយ៉ាងឆាប់ៗ
ដែលក្នុងនោះមានការជំរុញខ្លាំងដំណើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរី វៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប នាពាក់កណ្ដាលដើមឆ្នាំ
២០១៥នេះ ខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លាន
ដុល្លារអាមេរិក នាឆ្នាំ ២០២០។ ភាគីទាំងពីរបានឯកភាពពង្រីកថែមទៀតទំនាក់ទំ
នងទ្វេភាគី ក្នុងបណ្ដាវិស័យផ្សេងៗទៀត ដូចជា៖ យោធា វិទ្យាសាស្ត្រ បច្ចេកវិទ្យា
អប់រំ-បណ្ដុះបណ្ដាល វប្បធម៌…លៗ
លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង សមភាគីរុស្ស៊ី លោក
Dmitry Medvedev សុទ្ធតែបានចាត់ទុកថា៖ រាល់ជំលោះនៅសមុទ្រខាងកើត ត្រូវ
បានដោះស្រាយដោយសន្តិវិធី ដោយឈរលើការគោរពច្បាប់អន្តរជាតិ ដែលក្នុង
នោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់អន្តរជាតិ ឆ្នាំ ១៩៨២ ( UNCLOS )
លាតត្រដាងអនុវត្តយ៉ាងពេញលេញ និងប្រសិទ្ធិភាព នូវសេចក្ដីថ្លែងការណ៍ស្ដីពី
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅដល់ការកសាង
ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)ផងដែរ។
បន្ទាប់ពីជំនួបសន្ទនានេះ លោកនាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកាក្សិល
សាក្សី ពិធីចុះហត្ថលេខាលើឯកសារនានានៃវិស័យ៖ ថាមពល វិនិយោគ ធនាគារ
សុខាភិបាល និងគមនាគមន៍ ដឹកជញ្ជូន។
នារសៀលថ្ងៃទី៦ មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយក
រដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព
ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី និងដៃគូរយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
ជាមួយរុស្ស៊ីប្រមទាំង វាយតំលៃខ្ពស់ចំពោះការដែល រដ្ឋាភិបាលនៃប្រទេសទាំងពីរ
ជានិច្ចកាលបញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័នលាតត្រដាងអនុវត្តបណ្ដាកិច្ចព្រមព្រៀង
ជាន់ខ្ពស់ ដែលទទួលបាន។ លោក Nguyen Phu Trong មានគោលបំណងថា៖ កិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប នឹង
បានចុះហត្ថលេខាយ៉ាងឆាប់ៗ ជំរុញខ្លាំងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
រវាងប្រទេសជាសមាជិកនានា។
បញ្ចប់ជំនួបសន្ទនានេះ លោកអគ្គលេខាបក្ស Nguyen Phu Trong និង លោក
Dmitry Medvedev នាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្សរដ្ឋរុស្ស៊ីឯកភាព ធ្វើ
ជាកាក្សិលសាក្សី ពិធីចុះហត្ថលេខាលើឯកសារ ស្ដីអំពីការពង្រឹងនិងពង្រីកទំនាល់
ទំនង សហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សកុម្មុយនីស្តវៀតណាម និងគណៈ
បក្ស រដ្ឋរុស្ស៊ីឯកភាព ក្នុងដំណាក់កាល ២០១៥-២០១៧ ផងដែរ។
ក្នុងពិធី ទទួលជួបសន្ទនាជាមួយលោកDmitry Medvedev នារសៀលថ្ងៃទី៦មេសា
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangបានលើកច្បាស់ថា៖ទំនាក់ទំនងរវាង
ប្រទេសទាំង២មានជំរៅប្រវត្តិសាស្រ្តគ្របដណ្តប់លើគ្រប់វិស័យ។លោក ជឿជាក់ថា៖
ដំណើរទស្សនកិច្ចលើកនេះ នឹងជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំង២
អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត៕
នារសៀលថ្ងៃទី៦ មេសា នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D
mitry Medvedev ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសម្ដែង
ជំនឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះ នឹងពង្រឹង និងពង្រីកទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រ ទំនុកទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។ លោក Nguyen
Sinh Hung បានអះអាងថា៖វៀតណាមមិនអាចបំផ្លេចបានការជួយឧបត្ថម្ភដ៏ធំធេង
ដែលសហភាពសូវៀតមុននេះ និងរុស្ស៊ី សព្វថ្ងៃបានលៃទុកសំរាប់វៀតណាម។
ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ដែរថា៖ ទោះបីជាស្ថានភាពលើពិភពលោក
មានបំរ៉ែបំរួលក្តី ប៉ុន្តែមនោសញ្ជេតនា មិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេស
ទាំងពីរ នឹងបានពង្រឹងនិងពង្រីកជានិច្ច៕