សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកូរ៉េខាងត្បូង
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (vietnamplus.vn) |
Vovworld-នាថ្ងៃទី១០ធ្នូតាមម៉ោងដំបន់ នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung រួមជាមួយគណៈប្រតិភូវៀតណាមបានទៅកាន់ទីក្រុង Busan
កូរ៉េខាងត្បូងចាប់ផ្ដើមសកម្មភាពចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបលើកទី២៥
នៃទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូងនិងទស្សនកិច្ចនៅទីក្រុង Busan តាម
សេចក្តីអញ្ចើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun hye។ នា
រសៀលថ្ងៃទី១០ធ្នូ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយថ្នាក់
ដឹកនាំចំនួន៤០នាក់នៃបណ្ដាសម្ព័ន្ធក្រុមហ៊ុនក្រុមហ៊ុនកូរ៉េខាងត្បូងក្នុងវិស័យ
ធនាគារ ប្រេងឧស្ម័នដំឡើងនាវា ពាណិជ្ជកម្មឧស្សាហកម្ម។ នៅពិថីនេះនាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ក្រោយរយៈពេលជាង២ឆ្នាំចរចារនាយប់ថ្ងៃនេះខ្ញុំនិងប្រធានាធិបតីកូរ៉េខាងត្បូង
នឹងធ្វើជាក្សិណសាក្សីពិធីចុះហត្ថលេខាសេចក្តីថ្លែងការណ៍សារវន្តបញ្ចប់ការចរចារ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA វៀតណាម-កូរ៉េខាងត្បូង។ ភាគីទាំងពីរនឹង
ខំប្រឹងប្រែងសុក្រិដ្ឋ FTA ដើម្បីមានប្រសិទ្ធភាពតាំងពីប៉ុន្មានខែដើមឆ្នាំ២០១៥។
យើងខ្ញុំបាននិងកំពុងកែលំអរសុក្រិដ្ឋបរិយាកាសអាជីវកម្មវិនិយោគនៅវៀតណាម
ដើម្បីមិនចាញ់នឹងបរិយាកាសវិនិយោគណាមួយឡើយក្នុងអាស៊ាន។ យើងខ្ញុំស្វាគម
បណ្ដាមិត្តបើកទូលាយវិនិយោគអាជីវកម្មនៅវៀតណាមនិងបង្កលក្ខណៈសំរាប់មិត្ត
ទទួលបានជោគជ័យនៅវៀតណាម។”
ដោយឈរលើមូលដ្ឋាននេះ លោក Nguyen Tan Dung បានអបអរសាទរចំពោះ
ការដែលបណ្តាអង្គភាពអាជីវកម្មវៀតណាមយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម។
ទាក់ទិនដល់សំណើរអនុញ្ញត្តិឲ្យធនាគារ Busan ដំណើរសកម្មភាពនៅ វៀតណាម
លោក Nguyen Tan Dung បានអះអាងថា៖
“ខ្ញំគាំទ្រមតិនេះ។ ខ្ញុំជឿថា ប្រការនេះនឹងបង្កលក្ខណៈងាយស្រួល សម្រាប់
បណ្តាអង្គភាពអាជីវកម្ម Busan ដែលមកវិនិយោគ អភិវឌ្ឍន៍ពាណិជ្ជកម្មនៅ វៀត
ណាម។ ខ្ញុំយល់ព្រមអំពីការផ្តើមគំនិតឲ្យធនាគារ Busan បើកនៅវៀតណាម ”។
ក៏ក្នុងជំនួបសន្ទនានេះដែរ លោក Nguyen Tan Dung បានអះអាងទស្សន និង
គោលនយោបាយជាក់ស្តែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការជម្រុញ កិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យក្នុងនោះមានវិស័យដំឡើងនាវាមនិងផ្គត់ផ្គង់ ទឹក
ស្អាតជាដើម៕