សកម្មភាពរបស់ប្រធានរដ្ឋ Truong Tan Sang នៅAPEC 20
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang ថ្លែងសុន្ទរកថាក្នុងសន្និសីទ
(រូបថតៈ TG&VN)
|
(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងថ្ងៃដំបូងចូលរួមបណ្តាសកម្មភាពរបស់
សប្តាហ៌ជាន់ខ្ពស់លើកទី២០នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក
(APEC) ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩កញ្ញានៅទីក្រុង Vladivostok រុស្ស៊ី ប្រធានរដ្ឋវៀត
ណាម Truong Tan Sang បានចូលរួមស្និសីទកំពូលអង្គភាព អាជីវកម្ម APEC
2012 ។ នៅខាងក្រៅសន្និសីទ ប្រធានរដ្ឋ បានទទួលជួប ជាមួយបណ្តាសម្ព័ន្ធ
ក្រុមហ៊ុនររបស់អាមេរិក និងចូលរួមការសន្ទនាអង្គភាព អាជីវកម្មវៀតណាម រុស្ស៊ី ស្តីអំពីទំនាក់ទំនងអភិវឌ្ឍន៌ពាណិជ្ជកម្មវិនិយោគ នៅតំបន់ចុងបូព៌ារបស់សហព័ន្ធ
រុស្ស៊ី។
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជាថ្នាក់ដឹកនាំ១រូបក្នុងចំណោម
ថ្នាក់ដឹកនាំAPEC ទាំង១០ដែលបានអញ្ជើញចូលរួមនិងថ្លែងមតិក្នុងសន្និសីទ។ ប្រ
ធានរដ្ឋក៏បានថ្លែងមតិដ៏សំខាន់នៅសម័យពិភាក្សាស្តីអំពី “ទឹក-ប្រភពធន ធានយុទ្ធ
សាស្រ្តសកលលោកថ្មី”។ ប្រធានរដ្ឋ Truong Tan Sang សង្កត់ធ្ងន់ថា៖
"តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់ត្រូវទប់ទល់ជាមួយបណ្តាការសាកល្បង
អំពីប្រភពទឹកក្នុងពេលអនាគត់។កម្រទឹកជាការគំរាមកំហែងដល់តំបន់ ខណៈ
ពេល ដែលមនុស្សអត់ឃ្លានចំនួន២/៣លើពិភពលោកកំពុងរស់នៅតំបន់អាស៊ី
ប៉ាស៊ីហ្វិក ជាតំបន់ទទួលរងផលវិបាកនៃគ្រោះធម្មជាតិជិត ៧០% លើពិភព
លោកនាំមកនូវស្ថានភាពថយចុះបរិមាណទឹក និងជះឥទ្ធិពលដល់ការខំប្រឹង
ប្រែងកាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាច្រើន"។
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបជាមួយ
អគ្គលេខានិងជាប្រធានរដ្ឋចិនហូ ជិនតាវ
(រូបថតៈ TG&VN) |
ក៏ក្នុងថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាម Truong Tan Sang បានមានការជួប
សន្ទនាជាមួយ អគ្គលេខាធិការ និងជាប្រធានរដ្ឋចិន ហូ ជិនតាវ។ នៅក្នុងជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពចាត់ទុកថា ទំនាក់ទំនងមិត្តភាព ព្រពៃ
ណីវៀតណាម ចិន ត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រ ទេសទាំង
ពីរពូនជ្រុំ ជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរ
ក៏បានឯកភាពស្វិតស្វាញតាមរយៈការចរចារ សន្ទនា នឹងដោះស្រាយឲ្យសម
ស្របបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី និងមិនទុកឲ្យបញ្ហា សមុទ្រខាងកើត ជះឥទ្ធិពលដល់ការអភិវឌ្ឍន៌ ស្ថិរភាពរបស់ទំនាក់ទំនងនៃ ប្រទេសទាំងពីរ។ តាំងនាមបក្សនិងរដ្ឋវៀតណាម ប្រធានរដ្ឋវៀតណាម Truong Tan Sang បានប្រ
សិទ្ធពរជូនមហាសន្និបាត XVIII របស់បក្សកុម្មុយនិស្តចិន ទទួលជោគជ័យយ៉ាង
ល្អប្រសើរ។
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបសំណេះសំណាល
ជាមួយលោក Viktor Ishayev |
ក៏ក្នុងឱកាសចូលរួមសន្និសីទ APEC 2012 ប្រធានរដ្ឋ Truong Tan Sang បានជួបជាមួយតំណាងពេញសមត្ថកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីប្រចំានៅចុងបូព៌ា
Viktor Ishayev និងអភិបាលតំបន់Primorie Vladimir Miklushevsky។ ក្នុង
បណ្តាជំនួបប្រធានរដ្ឋវៀតណាមចាត់ទុកថា វៀតណាមនិងរុស្ស៊ីមានគោលបំ ណងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានតំបន់ចុងបូព៌ា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាតំបន់ជាមួយដៃគូរវៀតណាម សំដៅ រួមចំណែកក្នុងការអភិវឌ្ឍន៌របស់តំបន់ Primorie និយាយដោយឡែកក៏ដូជា ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម៕