សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅអ៊ីតាលី


សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅអ៊ីតាលី - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក  Nguyen Sinh Hung បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Pietro Grasso។ (Image: Vietnam+)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី នាថ្ងៃទី ២០ មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនា​ជាមួយប្រធាន
ព្រឹទ្ធសភាអ៊ីតាលី លោក Pietro Grasso។ ក្នុងជំនួបសន្ទនា ថ្នាក់ដឹកនាំទាំង ២ រូបបាន
ចាត់ទុកថា៖ ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីតាលីអភិវឌ្ឍន៍បានល្អប្រសើលើគ្រប់
វិស័យក្នុងរយៈពេលក​ន្លងមក ជាពិសេស បន្ទាប់ពី ប្រទេសទាំង ២ បានចុះហត្ថលេ
ខាលើសេចក្តីថ្លែងការរួមអំពីការបង្កើតទំនាក់ទំ​នងដៃគូយុទ្ធសាស្ត្រវៀតណាម-
អ៊ីតាលី នាខែមករាឆ្នាំ ២០១៣ ដែលបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការដោយមាន
យថាទស្សថ្មីជាច្រើន។ ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យសភាអ៊ីតាលីជំរុញ
សភាអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដៃគូលើគ្រប់វិស័យវៀតណាម
-EU (PCA) ដែលត្រូបានចុះហត្ថលេខា នាខែមិថុនាឆ្នាំ ២០១២ កន្លងមក គាំទ្រស
ហភាពអឺរ៉ុប (EU) បញ្ចប់ការចរចារអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម
- EU (FTA) ក្នុងឆ្នាំ ២០១៤ យ៉ាងឆាប់ៗ។ រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាអ៊ីតាលី
លោក Pietro Grasso បានគាំទ្រការបង្កើនទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំង
២ ហើយអះអាងថា ៖ ព្រឹទ្ធសភានិងរដ្ឋសភាអ៊ីតាលីត្រៀមខ្លួនជាស្រេចក្នុងការជួយ
ឧបត្ថម្ភរដ្ឋសភាវៀតណាមដើម្បីលើកកំពស់គុណភាពសមត្ថភាពនិងចែករំលែក
បទពិសោធន៍ក្នុងសកម្មភាពនិតិបញ្ញត្តិ និងត្រួតពិនិត្យ។ ក្នុងឱកាសនេះដែរ ប្រធាន
រដ្ឋសភា Nguyen Sinh Hung បានអញ្ជើញប្រធានព្រឹទ្ធសភាអ៊ីតាលី លោក Pietro Grasso
ចូលរួមមហា សន្និបាតអន្តរសភាពិភពលោក  IPU លើកទី ១៣២ ដែលនឹងត្រូវបាន
រៀបចំឡើង នាខែមិនាឆ្នាំ ២០១៥ នៅវៀតណាម។

ក្នុងជំនួបជាមួយកម្មាភិបាលបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីនិង អណិកជនវៀតណាមនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានរំលឹក អណិកជនវៀតណាមយកចិត្តទុកដាក់ដល់ការបង្រៀនកូនចៅភាសាវៀតណាម
ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីសំរាប់ជនវៀតណាមនៅអ៊ីតាលី។ ប្រធាន
រដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖

“ការរក្សាអភិរក្សភាសាវៀតណាមគឺលំបាកណាស់។ ប៉ុន្តែយើងប្តេជ្ញារក្សាភាសា វៀតណាមឲ្យកាន់តែបាន។ប្រសិនបើធ្វើមិនបានទេនោះនឹងជាគ្រោះថ្នាក់ដ៏ធ្ងន់
ធ្ងរសំរាប់ជនវៀតណាម នៅក្នុងនិងក្រៅប្រទេស។ ខ្ញុំមានគោលបំណងថា៖ អាណិកជនវៀតណាមនៅអ៊ីតាលីសាមគ្គីរួមដៃរក្សាអត្តសញ្ញាណប្រពៃណី
របស់ជនជាតិវៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ