សកម្មភាពរបស់ព្រះមហាក្រត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសវៀតណាម

សកម្មភាពរបស់ព្រះមហាក្រត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី។


        TTX-នារសៀលថ្ងៃទី២៤កញ្ញាក្រោយពិធីទទួលជាផ្លូវការដែលបានរៀបចំ​ដ៏មហោឡារឹកនៅវិមានប្រធានរដ្ឋវៀតណាម ប្រធានរដ្ឋវៀតណាម Truong Tan
Sang បានចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី។ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់អត្ថន័យសំខាន់របស់ព្រះរាជដំណើរទស្សនកិច្ច​ដែលប្រព្រឹត្ត ទៅក្នុងឱកាសប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពជាច្រើនអបអរសាទឆ្នាំ
មិត្តភាពវៀតណាម-កម្ពុជា២០១២និងរំលឹកខួបលើកទី៤៥ទិវាបង្កើត​ទំនាក់​ទំនង ការទូតរវាងប្រទេសទាំងពីរ ហើយសំដែងការជឿជាក់ថាជោគជ័យនៃព្រះរាជ​ដំណើរទស្សនកិច្ចនឹងរួមចំណែកធ្វើឲ្យជ្រាលជ្រៅថែមទៀតនូវទំនាក់ទំនង
មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការល្អប្រសើររបស់ប្រទេសទាំងពីរ
វៀតណាម-កម្ពុជា ឆ្លើយតបតាមបំណងនិងផលប្រយោជន៍នៃប្រជាជននៃ
ប្រទេសទាំងពីរ។​ប្រធានរដ្ឋបានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយ របស់បក្សនិងរដ្ឋវៀតណាមគឺជានិច្ចកាលគោរពនិងពួនជ្រុំដោយឥតឈប់ឈរ
ឲ្យទំនាក់ទំនងជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យចីរភាព​យូរ​អង្វែង​ជាមួយកម្ពុជា។ ប្រធានរដ្ឋ Truong Tan Sang និង
ព្រះមហាក្សត្រព្រះករុណា​ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបាន ឯកភាពបង្កើនទំនាក់ទំនង​មិត្តភាពនិងសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង វៀតណាមនិងកម្ពុជាដើម្បី​ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសកម្មឲ្យសន្តិភាព​ស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុង
ដំបន់និងលើពិភពលោក។

សកម្មភាពរបស់ព្រះមហាក្រត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសវៀតណាម - ảnh 2
ប្រធានរដ្ឋ Truong Tan Sang និងព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនីបានឯកភាពបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងវៀតណាមនិងកម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ

        នារសៀលថ្ងៃដ៏ដែល ក្នុងពិធីចូលគាល់ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ កម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី នាយករដ្ឋមន្ត្រី
វៀតណាម Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាម​ជា​និច្ចកាលចង់ធ្វើអស់ ពីកំលាំងកាយចិត្តដើម្បីរួមជាមួយកម្ពុជាបន្តខំប្រឹងប្រែងនាំទំនាក់ទំនងនៃប្រទេស
ទាំងពីរលើបណ្ដាវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគអប់រំ-បណ្ដុះបណ្ដាល វប្បធម៍ការពារជាតិកាន់តែស៊ីជំរៅប្រកបដោយមានប្រសិទ្ធភាពពី​មួយថ្ងៃទៅមួយថ្ងៃ ដើម្បីការអភិវឌ្ឍន៍សម្បូរុងរឿងរួមរបស់វៀតណាមនិងកម្ពុជា។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung ចង់ឲ្យ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជាព្រះករុណា
ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីគាំទ្រដំណើរការខ័ណ្ឌសីម៉ាបោះ បង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជាដើម្បីប្រទេសទាំងពីរ​សំរេច​ការងារនេះ ឲ្យបានយ៉ាងឆាប់រហ័សតាមផែនការដែលភាគីទាំងពីរបានឯកភាព កសាងផ្លូវ​
ព្រំដែនវៀតណាម-កម្ពុជាក្លាយទៅជាខ្សែព្រំដែនសន្តិភាពសហប្រតិបត្តិការ
មិត្តភាព​និង​អភិវឌ្ឍន៍។

        នាយបថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាម Truong Tan Sang បានរៀបចំពិធី​
ជប់លៀងស្វាគមន៍ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទ​សម្ដេចព្រះបរមនាថនរោត្តមសីហមុនីរួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ