សកម្មភាពរបស់លោក Thura U Shwe Mann ប្រធានរដ្ឋសភាមីយ៉ាន់ម៉ានៅវៀតណាម
|
ប្រធានរដ្ឋសភាមីយ៉ាន់ម៉ាលោក Thura U Shwe Mann |
(VOV)_នាថ្ងៃទី៧ កញ្ញា ប្រធានរដ្ឋសភាមីយ៉ាន់ម៉ាលោក Thura U Shwe Mann បានជួបសន្ទនាជាមួយបណ្ដាវិនិយោគិនវៀតណាម ដែលធ្វើវិនិយោគនៅមីយ៉ាន់
ម៉ា(AVIM)។ វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ AVIM ក្នុងដំណើរ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់មីយ៉ាន់ម៉ា លោក Thura U Shwe Mannបានអោយ
ដឹង ថា៖ មីយ៉ាន់ម៉ាកំពុងសកម្មអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មី ដែលក្នុងនោះ យកចិត្តទុកដាក់ដល់ការកែទម្រង់បែបបទបើកទូលាយទីផ្សារដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។ ទទួលយករាល់សំណូមពរ ការផ្តើមគំនិតរបស់ AVIM ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Thura U Shwe Mann មានគោលបណងថាAVIM ពង្រីកថែមទៀត តួនាទីជាស្ពានតភ្ជាប់របស់ខ្លួន ជំរុញ សកម្មភាពវិនិយោគជានិច្ច ពិសេសគឺលើបណ្ដាវិស័យកសិកម្ម សណ្ឋាគារ ទេស
ចរណ៍លៗ
បណ្ដាសមាជិក AVIM ខំប្រឹងប្រែងដល់ឆ្នាំ ២០១៥ ទុនវិនិយោគសរុបរបស់
បណ្ដាអង្គភាពអាជីវកម្មវៀតណាមចូលមកមីយ៉ាន់ម៉ា ប្រមាណ ១‚៥ពាន់លាន
ដុល្លារអាមេរិក នាំវៀតណាមចូលក្នុងតុប៥ប្រទេសវិនិយោគច្រើនបំផុតនៅមីយ៉ាន់ម៉ា៕