សកម្មភាពរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅវៀតណាម
ក្រោយខេត្ត Soc Trang នាថ្ងៃទី ១៨ កក្កដា គណះប្រតិភូជាន់ខ្ពស់ ព្រះសង្ឃពុទ្ធ
សាសនាកម្ពុជា ដឹកនាំដោយ សម្តេចព្រះសង្ឃរាជទេពវង្ស នៃគណះមហានិកាយបានយាងមកជួបសម្ដែងការគួសមជាមួយគណះអភិបាលកិច្ចការពុទ្ធសាសនា និង សមាគមសាមគ្គីព្រះសង្ឃខ្មែរ ស្នេហាជាតិ ខេត្ត Tra Vinh។ នៅជំនួបនេះ ព្រះ
មហាថេរ Thach Sok Xane ប្រធាន គណះអភិបាលកិច្ចការពុទ្ធសាសនា ខេត្ត Tra
Vinh បានជូនដំណឹងជាមួយគណះប្រតិភូរ អំពីស្ថានភាព ជីវភាពសាសនា និង ការងារពុទ្ធសានារបស់ខេត្ត។ Tra Vinh មានវត្តពុទ្ធសាសនា ចំនួនជាង ២៣០វត្ត ជាមួយព្រះសង្ឃចំនួន ជាង ៣ពាន់នាក់។ មានក្តីសប្បាយរីករាយ ចំពោះការ
អភិវឌ្ឍន៍ ដោយឥតឈប់ឈរ របស់ពុទ្ធសាសនា ក៏ដូចជាជីវភាពរស់នៅ របស់ ប្រជាជនជាជនជាតិខ្មែរ សម្តេចព្រះសង្ឃរាជ ទេព វង្ស បានមានពុទ្ធដីកាថា៖
“ខ្ញុំសម្បាយរីករាយ និងកោតគោរពរដ្ឋាភិបាលវៀតណាម ដែលបាន
មានបណ្ដាគោលនយោបាយ បង្កលក្ខណះអោយបងប្អូន ជនរួមជាតិខ្មែរ និង
ពុទ្ធសាសទក្ខិណានិកាយខ្មែរ កាន់តែអភិវឌ្ឍន៍ សាមគ្គី សម្របសម្រួលជា
មួយពុទ្ធសាសនាទក្ខិណានិកាយ និងប្រជាជនជាជនជាតិ ផ្សេងៗទៀត៕”
|
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា (http://www.giacngo.vn) |