(VOVworld) – បន្តដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី ២៦ មិថុនា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន ទៅទស្សនាគំរោង
ការណ៍កសិកម្មជួយឧបត្ថម្ភជនក្រីក្ររបស់រាជវង្សានុវង្សថៃ (Royal Chitralada Projects) ដែលបានករកើតឡើង តាមការផ្តើមគំនិតរបស់ព្រះមហាក្សត្រ Bhumidol Adujadej។ គោលដៅនៃគំរោងការនេះគឺសំដៅជួយឧបត្ថម្ភរាល់សកម្មភាពអភិវឌ្ឍន៍កសិកម្មជនបទ
ដ៏ចីរភាព។ នាព្រឹកថ្ងៃដ៏ដែល អគ្គលេខា Nguyen Phu Trong បានទៅទស្សនាមហាវិទ្យាល័យ Thammasat ដែលជាមហាវិទ្យាល័យល្បីឈ្មោះនិងបុរាណបំផុតក្នុងចំណោមមហាវិទ្យាល័យ
នៅថៃ។ នាយកមហាវិទ្យាល័យ Thammasat បានប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែក
នយោបាយវិទ្យាជូនអគ្គលេខា Nguyen Phu Trong។ ថ្លែងមតិនៅទីនេះ អគ្គលេខា Nguyen
Phu Trong បានសម្តែងនូវគោលបំណងថា៖ ព្រះរាជាណាចក្រថៃ និយាយរួម និងមហាវិទ្យា
ល័យ Thammasat និយាយដោយឡែកនឹងយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបត្តិ
ការជាមួយវៀតណាមលើវិស័យអប់រំបណ្តុះបណ្ដាលប្រភពធនធានមនុស្ស។ អគ្គលេខា
Nguyen Phu Trong បានអះអាងថា៖
“សញ្ញាប័ត្របណ្ឌិតកិត្តិយសដែលមហាវិទ្យាល័យ Thammasat ប្រគល់ជូនខ្ញុំមិនត្រឹមតែគឺ
កិត្តិយសសំរាប់ខ្ញុំ ប៉ុណ្ណោះទេថែមទាំង គឺជានិមិត្តរូបរស់រវើកនៃទំនាក់ទំនងប្រពៃណីនិង
សហប្រតិបត្តិការជិតខាងល្អប្រសើររវាងវៀតណាមនិងថៃ ទៀតផង។ ប្រទេសទាំង ២
យើងខ្ញុំ បានក្លាយទៅជាដៃគូរសំខាន់លើគ្រប់ វិស័យ ដូចជា៖ នយោបាយ សេដ្ឋកិច្ច
សន្តិសុខ ការពារប្រទេស។ នេះគឺជាកាត្តាគ្រឹសដ្ឋាន ដើម្បីប្រទេសទាំង ២ បង្កើតទំនាក់
ទំនងដៃគូរយុទ្ធសាស្ត្រ។”
|
នាយកមហាវិទ្យាល័យ Thammasat បានប្រគល់សញ្ញាប័ត្របណ្ឌិត កិត្តិយសផ្នែកនយោបាយវិទ្យាជូនអគ្គលេខា Nguyen Phu Trong។ (Image: VOV Online) |
មជ្ឈដ្ឋានផ្សព្វផ្សាយព័ត៌មានថៃបានចុះផ្សាយព័ត៌មានបទយកការជាច្រើនអំពីសកម្មភាព
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong។ ការសែតថៃចាត់ទុកថា៖ នេះគឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់
អគ្គលេខា Nguyen Phu Trong។ សេចក្តីថ្លែងការរួមដែលត្រូវបាននាំចេញបន្ទាប់ពីការជួប
សន្ទនារវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានលើកទំនាក់ទំនងវៀត
ណាម-ថៃ ឡើងកំរិត “ដៃគូរយុទ្ធសាស្ត្រ” និងបើកចេញសម័យថ្មីសំរាប់ការអភិវឌ្ឍន៍កិច្ច សហប្រតិបត្តិការទ្វេភាគី ក៏ដូចជា សមាហរណកម្មដើម្បីផលប្រយោធន៍របស់ភាគីទាំង ២ និងអាស៊ាន ឲ្យខ្លាំងក្លាថែមទៀត៕
|
មជ្ឈដ្ឋានផ្សព្វផ្សាយព័ត៌មានថៃបានចុះផ្សាយព័ត៌មាន បទយកការ ជាច្រើន អំពីសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (Image: VOV Online) |
នាថ្ងៃទី ២៦ មិថុនា វៀតណាមនិងព្រះរាជាណាចក្រថៃបាននាំចេញសេចក្តីថ្លែងការរួម
វៀតណាម-ថៃអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃរបស់អគ្គលេខា
បក្សកម្មុយនិស្ត្រវៀតណាម លោក Nguyen Phu Trong។ សេចក្តីថ្លែងការបានលើកច្បាស់
ថា៖ តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra អគ្គលេខា
គណៈកម្មាធិការបក្សកម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញទៅ
ដំណើរទស្សនកិច្ចជាផ្លូវការ នៅព្រះរាជានាចក្រថៃ ចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ មិថុនា
ឆ្នាំ ២០១៣។ ក្នុងរយៈ ពេលស្នាន់នៅថៃ អគ្គលេខា Nguyen Phu Trong បានជួបជាមួយ
នាយករដ្ឋមន្ត្រី ប្រទេសម្ចាស់ផ្ទះ លោកស្រី Yingluck Shinawatra ទទួលជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាថៃ លោក Somsak Kiatsuranont និងប្រធានព្រឹទ្ធសភាថៃ លោក Nikom
Waratpanji រួមជាមួយថ្នាក់ដឹកនាំគណៈបក្សនយោបាយនៅថៃ អង្គភាព អាជីវកម្មថៃ សមាគមមិត្តភាពថៃ-វៀតណាម ទៅទស្សនានៅមហាវិទ្យាល័ Thammasat និងខេត្ត Nakhon
Phanom ជួបជាមួយសហគមន៍ជនវៀតណាមនៅ ថៃ ជាដើម។
ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra ភាគី ទាំង ២
បានឯកភាពជំរុញការជួបប្រាស្រ័យក សហប្រតិបត្តិការយ៉ាងជិតស្និត ថែមទៀតរវាង
បណ្ដាគណៈបក្សារបស់ថៃជាមួយបក្សកម្មុយនិស្តវៀតណាមបង្កើនការសន្ទនានយោ
បាយគ្រប់ជាន់ថ្នាក់ ជំរុញការជួបប្រាស្រ័យប្រជាជន យុវជននៃប្រទេសទាំង ២ ឲ្យខ្លាំង
ក្លាថែមទៀត។
ដោយឈរលើទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម-ថៃ ថ្នាក់ដឹកនាំ ទាំង
២ រូប បានសម្រេចនាំទំនាក់ទំនងទ្វាភាគីទៅទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ សំដៅ
បើកចេញយថាទស្សថ្មីមួយសំរាប់ទំនាក់ទំនងសហប្រតិបត្តិការជិតស្និត ជាងដើម្បី
ផលប្រយោជរបស់ប្រជាជននៃប្រទេសទាំង ២ ដើម្បីសន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍន៍
ក្នុងតំបន់ ក៏ដូចជា រួមចំណែកក្នុងការកសាងសហគមន៍ អាស៊ានសាមគ្គីភាពរឹងមាំនាឆ្នាំ
២០១៥។ ដោយមានគោលដៅពោលខាងលើថ្នាក់ដឹកនាំទាំង ២ រូប បានឯកភាពជំរុញ
ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើវិស័យ ជាបន្តគឺ៖
|
វៀតណាមនិងព្រះរាជាណាចក្រថៃបាននាំ ចេញសេចក្តីថ្លែងការរួមវៀតណាម-ថៃអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរា ជាណាចក្រថៃរបស់អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាម លោក Nguyen Phu Trong។ (Image: VOV Online) |
1. ស្តីពីទំនាក់ទំនងនយោបាយ៖ បង្កើនទំនុកទុកចិត្តនិងការយោគយល់គ្នាទៅ វិញទៅមកតាមរយៈការផ្លាស់ប្តូរបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់និងការ សន្ទនានយោបាយយុទ្ធសាស្ត្រ រក្សាទំនាក់ទំនងនយោបាយល្អប្រសើដើម្បី បង្កើតគ្រោះស្ថានរឹងមាំសំរាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ
ទៀត។
2. ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសនិងសន្តិសុខ៖ បង្កើន បើកទូលាយនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យ ការពារប្រទេសនិងសន្តិសុខ បង្កើនការគួផ្សំក្នុងការដោះស្រាយរាល់ការ សាកល្បងសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការ
ខាងកុងស៊ូល និងអះអាងជាថ្មីមងទៀតនូវកិច្ចសន្យាអំពីការដែលមិនអនុញ្ញាត្ត
ប្រទេស ឬ អង្គការណាមួយ ប្រើប្រាស់ដែនដីរបស់ខ្លួនសំដៅអនុវត្តសកម្មភាព
ប្រឆាំងជំទាស់ប្រទេសនោះ។
3. ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច៖ បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យវិនិយយោគ ពាណិជ្ជកម្ម ថាមពល ទូរគមនាគមន៍ បក្ចេកទេស ព័ត៌មាន ចំរុញតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើង ១៥ ពាន់លាន ដុល្លា អាមេរិក នាឆ្នាំ
២០១៥ ។ល។
4. ស្តីពីកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌ ការជួបប្រាស្រ័យប្រជាជន៖ ប្រទេស
ទាំង ២ បង្កើតមណ្ឌលស្រាវជ្រាវវៀតណាម-ថៃនៅមហាវិទ្យាល័យ មួយចំនួននៅ
ប្រទេសនិមួយៗ លើកកំពស់តួនាទីរបស់សមាគមមិត្តភាពនៃ ជនថៃនៅវៀតណាម និងជនវៀតណាមនៅថៃ និងបង្កើនការជួបប្រាស្រ័យ ប្រជាជន ។ល។
5. ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ៖ ជំរុញរាល់ការខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ គួបផ្សំយ៉ាងជិតស្និតលើ បណ្ដា
វេទិការក្នុងតំបន់និងអន្តរជាតិ បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងអនុតំបន់ ក្នុងក្របខ័ណ្ឌរបស់អស៊ាន ដូចជា អាស៊ាន+១ អាស៊ាន+៣ ជំបួបថ្នាក់រដ្ឋមន្ត្រីក្រសួង
ការពារប្រទេសអាស៊ាន ជាដើម។
6. ស្តីពីបញ្ហាលើសមុទ្រខាងកើត៖ ថ្នាក់ដឹកនាំទាំង ២ រូប បានឯកភាពអំពីការចាំបាច់
ក្នុងការសហការយ៉ាងជិតស្និតដើម្បីរក្សាសន្តិភាពនិងស្ថិរភាពលើ សមុទ្រខាងកើត។ បង្កើនទំនុកទុកចិត្តតាមរយៈកិច្ចសហប្រតិបត្តិការនាវាចរដោះស្រាយជំលោះដោយ
សន្តិវិធីដោយឈលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប.អំពី
ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ សេចក្តីថ្លែងការអំពីក្រុមប្រតិបត្តរបស់ភាគីនានា
លើសមុទ្រខាងកើត (DOC) និងក្រមប្រតិបត្តិតំបន់លើសមុទ្រខាងកើត (COC)។
អគ្គលេខា Nguyen Phu Trong បានអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck
Shinawatra ទៅដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ៕