សកម្មភាពរបស់អនុប្រធានរដ្ឋសភាវៀតណាម Phung Quoc Hien នៅម៉ាដាហ្គាស្ការ
(VOVWORLD) -នារសៀលថ្ងៃទី ២៤ ខែមិនា អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានអញ្ជើញមកដាក់កម្រងផ្កានៅស្តូបលោក ប្រធានហូជីមិញ នៅរដ្ឋធានី Antananarivo ព្រមទាំង អញ្ជើញទៅសួរសុខទុក្ខ សហគមន៍ជនជាតិ វៀតណាមនៅម៉ាដាហ្គាស្ការ (Madagascar) ផងដែរ ។
សកម្មភាពរបស់អនុប្រធានរដ្ឋសភាវៀតណាម Phung Quoc Hien នៅម៉ាដាហ្គាស្ការ
|
នៅទីនេះលោក Phung Quoc Hien បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល ចាត់ ទុកសហគមន៍ជនជាតិ វៀតណាមនៅឯបរទេសគឺជាផ្នែកមួយដែល មិនអាច កាត់ផ្តាច់ចេញពីប្រទេសជាតិបានឡើយ ហើយលោកក៏មាន បំណងចង់ឱ្យបងប្អូន នៅទីនេះជានិច្ចកាល មានសាមគ្គីភាពល្អ គោរពច្បាប់ របស់ប្រទេសមិត្ត និងបន្តឆ្ពោះមកកសាង ស្រុកកំណើតផងដែរ។
សូមបញ្ជាក់ថា នារសៀល ថ្ងៃទី ២៣ ខែមីនា គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា វៀតណាមលោក Phung Quoc Hien បានអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅម៉ាដាហ្គាស្ការ ក្នុងរយៈពេល ៣ ថ្ងៃ ។ លោក Phung Quoc Hien ក៏បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភា ម៉ាដាហ្គាស្ការ លោក Jean Max Rakotomamonjy នៅរដ្ឋធានី Antananarivo ដែរ៕