សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីឆេកូស្លូវ៉ាគីនៅហាណូយ
|
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីឆេកូស្លូវ៉ាគីនៅហាណូយ |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីស្លូវ៉ាគី
Miroslav Laicak បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ក្នុងរយៈពេលស្នាក់នៅវៀតណាម នាថ្ងៃទី៤វិច្ឆិការ នៅទីក្រុងហាណូយ ឧបនា
យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីស្លូវ៉ាគី បានអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀត
ណាម-ឆេកូស្លូវ៉ាគីដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម( VCCI) រៀប
ចំឡើង ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្លូវ៉ាគី
បានអោយដឹងថា៖ ស្លូវ៉ាគី ជានិច្ចកាលគាំទ្របណ្ដាអង្គភាពអាជីវកម្ម ដើម្បីជំរុញការអភិវឌ្ឍន៦សេដ្ឋកិច្ច តំលៃប្រាក់ពាណិជ្ជកម្ម ទុនវិនិយោគពីបរទេសនៃប្រទេសទាំង
ពីរ។ អនុប្រធាន VCCI Doan Duy Khuong បានអះអាងថា៖ដោយមានចំណុចប្រហាក់
ប្រហែលនៃខឿនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងជាបណ្ដាទីផ្សារទាក់ទាញទឹកចិត្ត
បំផុតនៅក្នុងតំបន់ វៀតណាម និងស្លូវ៉ាគី មានឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍ទំនាក់
ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសគឺសហគមន៍អង្គភាពអាជីវកម្ម។
ក្នុងក្របខ័ណ្ឌដំណើរលើកនេះ នាយប់ថ្ងៃទី៤ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីឆេកូស្លូវ៉ាគី Miroslav Laicak បានអញ្ជើញចូលរួមការតាំងពិព័រណ៌រូបថត៖ ស្លូវ៉ាគី -វៀតណាម ដោយប្រធានបទ៖ នឹករលឹកអំពីអតីតកាល ដើម្បីឆ្ពោះទៅអនាគត និង
ទៅទស្សនាតំបន់វប្បធម៌១ចំនួននៅទីក្រុងហាណូយផងដែរ៕