|
នាយករដ្ឋមន្រ្តីឡាវលោក Thoonglun Sisulith ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh (រូបថត៖TTXVN) |
(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន
លើកទី៤៩ (AMM-៤៩) នៅសន្និសីទទាក់ទិននានានៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ
នារសៀលថ្ងៃទី២២ កក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Pham Binh Minh បានទៅជួបសំដែងការគួរសមនាយករដ្ឋមន្រ្តីឡាវ លោក
Thoonglun Sisulith និងអនុប្រធានរដ្ឋនិងជាអចិន្ត្រៃគណៈលេខាបក្ស ប្រជាជន
បដិវត្តន៍ឡាវលោក Phankham Viphavanh។នៅបណ្ដាជំនួបនេះ លោក Pham Binh
Minh បានឲ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមវាយតំលៃខ្ពស់ ចំពោះការ
ដែលនាយករដ្ឋមន្រ្តីលោក Thoonglun Sisulith និងអនុប្រធានរដ្ឋ លោក Phankham
Viphavanh ជ្រើសរើសវៀតណាមជាប្រទេសដំបូងដើម្បីមក បំពេញទស្សនកិច្ច
ជាផ្លូវការ តាមនោះបង្ហាញនូវការគោរពរបស់បក្ស រដ្ឋនិងរដ្ឋា ភិបាលឡាវចំពោះ
ទំនាក់ទំនងប្រពៃណីនិងចំណងមិត្តភាពពិសេសវៀតណាម-ឡាវ៕