សកម្មភាពរំលឹកខួបលើកទី ៧២ ទិវាប្រពៃណីសិស្សនិស្សិតវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ៥ មករា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅកម្មវិធី រំលឹកខួបលើកទី ៧២ ទិវាប្រពៃណីសិស្សនិស្សិតវៀតណាម និងសមាគមន៍និស្សិតវៀតណាម (៩ មករា ១៩៥០ - ៩ មករា ២០២១) ពិធីលើកតម្កើងនិស្សិតដែលទទួលបានកិត្តិនាម " និស្សិតល្អទាំង ៥ ប្រការ" សមូហភាពនិស្សិតដែលទទួលបានកិត្តិនាម" សមូហភាពនិស្សិតល្អទាំង ៥ ប្រការ" ថ្នាក់មជ្ឈឹម ឆ្នាំ ២០២១ និងពិធីប្រគល់ពានរង្វាន់ "តារាខែមករា" ឆ្នាំ ២០២១។
សកម្មភាពរំលឹកខួបលើកទី ៧២ ទិវាប្រពៃណីសិស្សនិស្សិតវៀតណាម - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ជូនផ្ទាំងគំនូរលោកប្រធានហូជីមិញ ដល់សមាគមនិស្សិតវៀតណាម (រូបថត៖ Lam Khanh/VNA)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Nguyen Minh Triet លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងជាប្រធានសមាគមនិស្សិតវៀតណាមបានឲ្យដឹងថា៖ “ប្រពៃណីរយៈពេល ៧២ ឆ្នាំ របស់សមាគមន៍និស្សិតវៀតណាម គឺជាមោទនភាព និងជាកម្លាំងចលកររបស់សិស្សនិស្សិតគ្រប់រូប។ កម្មាភិបាលសមាគមគប្បីបន្តប្រឡងប្រណាំង ហាត់ពត់លត់ដំខ្លួន ប្ដេជ្ញាចិត្ត រួមវិភាគទានទៅក្នុងកិច្ចការពារ និងកសាងប្រទេសជាតិ ហើយប្ដេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ព្រមទាំងចងចាំជានិច្ចនូវពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ដែលថា និស្សិតត្រូវហាត់ពត់លត់ដំខ្លួនជានិច្ចនូវសេចក្ដីស្រឡាញ់ ៦ យ៉ាងគឺ៖ ស្រឡាញ់មាតុភូមិ ស្រឡាញ់ប្រជាជន ស្រឡាញ់សង្គមនិយម ស្រឡាញ់ពលកម្ម ស្រឡាញ់វិទ្យាសាស្ត្រ និងស្រឡាញ់វិន័យ។ ប្រការនេះជានិច្ចកាលជាឧត្តមគតិរស់នៅ គោលដៅសិក្សារៀនសូត្រ និងជាភារកិច្ចបញ្ញារបស់បញ្ញវន្តវ័យក្មេង សម្រាប់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ និងនិស្សិតវៀតណាមគ្រប់រូបផងដែរ”។

នាយប់ថ្ងៃដដែល នៅទីក្រុងហូជីមិញក៏បានប្រព្រឹត្តិទៅពីធីរំលឹកខួបលើកទី ៧២ ទិវាប្រពៃណីសិស្សនិស្សិត និងសមាគមនិស្សិតវៀតណាម (៩ មករា ១៩៥០ - ៩ មករា ឆ្នាំ ២០២២) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ