សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ

សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ - ảnh 1
សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (vietnamplus.vn)

        Vovworld-នាថ្ងៃទី១៥មេសា នៅទីក្រុង Phan Thiet ខេត្ត Binh Thuan បាន​រៀបចំ
​​ប្រារព្ធពិព័ណ៌ Binh Thuan-៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍។​នេះជា​ព្រឹត្តិការណ៍​​ចាប់ផ្ដើម
ឲ្យបណ្ដាសកម្មភាពអំណរពិធីខួបលើកទី៤០នៃទិវារំដោះខេត្ត Binh Thuan (ទី១៩
មេសា)និងខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំង​ស្រុង​ឯកភាព​ប្រទេស
ជាតិ(ទី៣០មេសា)។ ពិព័ណ៌បានតាំងបង្ហាញរាល់រូបថត​ស្ដីពីដំណើរការ​សកម្មភាព
និងឧទ្ទេសនាមរាល់ផលិតផលសមិទ្ធិដែលអង្គភាព​នានាទទួលបានក្នុង​អំឡុង​៤០
ឆ្នាំកន្លងទៅ។ គណៈចាត់តាំងបានរៀបចំកន្លែង​មួយដែលដាក់តាំងឯកសារផែនទី
ដោយអះអាងនូវការអនុវត្តនិង​ការពារ​អធិបតេយ្យបន្តបន្ទាប់របស់វៀតណាមចំពោះ
ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ទៀតផង។

        នាព្រឹកថ្ងៃដដែលអាគ៌ាវប្បធម៍នារីទីក្រុងហូជីមិញបានបើកពិព័ណ៌រូប​សំណាក់
​វីរអ្នកម្ដាយវៀតណាមនិងវីរនារីកំលាំងប្រដាប់អាវុធប្រជាជន​វៀតណាម។ ប្រព្រឹត្ត​
ទៅចាប់ពីថ្ងៃទី១៥មេសាដល់ថ្ងៃទី៤ឧសភា ពិព័ណ៌បាន​តាំងបង្ហាញរូប​ចម្លាក់​វីរអ្នក
ម្ដាយវៀតណាមនិងវីរៈនារីកំលាំងប្រដាប់អាវុធ​ប្រជាជនវៀតណាមចំនួន៣២​គ្រឿង
​ដោយសិល្បៈការិនី Lai Thi Kim Thanh អនុវត្តដោយប្រធានបទរស់ជា​និច្ច​ជាមួយ​ពេល
វេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ