សកម្មភាពរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ

(VOVWORLD) -នាយប់ថ្ងៃទី១៨កក្កដា ទូរទស្សន៍ជាតិវៀតណាមបានរៀបចំកម្មវិធី “ស្ពានទូរទស្ស ន៍ផ្សាយផ្ទាល់វៀតណាម-ឡាវ៖ រួមផ្លូវតែមួយ”។
សកម្មភាពរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ - ảnh 1សកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ 

កម្មវិធីនេះបានផ្សាយផ្ទាល់នៅទីក្រុង ហាណូយ (វៀតណាម) និងទីក្រុងវៀងច័ន្ទ (ឡាវ)។ កម្មវិធីអូសបន្លាយរយៈពេល ១២០នាទី ដោយមានបទយកការណ៍ស្តីពីទំនាក់ទំនងសហប្រតិបត្តិការ ជួយគ្នាទៅ វិញទៅមករបស់ប្រទេសទាំងពីរ វៀត ណាម-ឡាវ កាលពីគ្រាសង្គ្រាម ទៅដល់ សម័យសន្តិភាព រួមទាំងការសម្តែងសិល្បៈ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ វៀតណាម-ឡាវផងដែរ។ ចូលរួមក្នុងកម្ម វិធីនេះ ទស្សនិកជននៃប្រទេសទាំងពីរបាន ជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រច្រើនរូប ដែលជាអ្នកចំណែកកសាងទំនាក់ ទំនងល្អប្រសើរដូចបច្ចុប្បន្ន ដូចជា សាស្ត្រាចារ្យរង បណ្ឌិត Dam Duc Vuong អតីត អ្នកជំនាញការវៀតណាមនៅឡាវ  ឧត្តមសេនីយ៍ត្រី លោក Boua Sieng Champa phanh អតីតអគ្គសេនាធិការរង កងទ័ពប្រជាជនឡាវ ផងដែរ។

        ក៏នាយប់ថ្ងៃដដែល នៅខេត្ត Dien Bien បានប្រព្រឹត្តទៅរាត្រីសមោសរយុវជន  កងទ័ពប្រជាជនវៀតណាម-ឡាវ ក៏ដូចជាកម្មវិធីជាច្រើនដែលសម្តែងឡើងវិញ ប្រវត្តិសាស្ត្រសាមគ្គីភាព មិត្តភាពជិតស្និទ្ធរបស់ប្រជាជាតិទាំងពីរ វៀតណាម-ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ