សកម្មភាពរំលឹកខួបលើកទី៧០នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា
|
សកម្មភាពរំលឹកខួបលើកទី៧០នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា (dangcongsan.vn) |
Vovworld-តាមផែនការរៀបចំសកម្មភាពរំលឹកខួបលើកទី៧០នៃទិវាបដិវត្តន៍ខែសីហា(ទី១៩សីហា)និងបុណ្យជាតិវៀតណាម(ទី២កញ្ញា) ពិធីរំលឹកខួបលើកទី៧០
ឆ្នាំនឹងបានរៀបចំនាព្រឹកថ្ងៃទី២កញ្ញាឆ្នាំ២០១៥រួមមានសកម្មភាពអុធធូបរំលឹក
វិញ្ញាណក្ខ័ន្ធ កម្មវិធីមីទ្ទីង ព្យុហយាត្រានិងដង្ហែក្បួន។ រួមជាមួយគ្នានោះក្នុងខែសីហា
និងកញ្ញាក៏ប្រព្រឹត្តទៅកម្មវិធីសិក្ខាសាលាកម្មវិធីសិល្បៈពិសេសនិងសកម្មភាព
ឃោសនាផ្សេងៗទៀត។
ការរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិទី២
កញ្ញាជាការអះអាងតួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមរបស់លោកប្រធាន
ហូជីមិញចំពោះបុព្វហេតុរំដោះជាតិកសាងនិងការពារមាតុប្រទេស ពង្រឹងជំនឿជាក់
របស់ប្រជាជនទៅលើកិច្ចដឹកនាំរបស់បក្ស៕