សកម្មភាពរំលឹកខួបលើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាមទី២១មិថុនា។
(VOV) /  
|
ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំការជួបមុខក្នុងឱកាសទិវាសារព័ត៌មានបដិវត្ត វៀតណាម។ (vov.vn) |
VOV-នាយប់ថ្ងៃទី១៨មិថុនានៅទីក្រុង Thu Dau Mot ខេត្ត Binh Duong សមាគម
អ្នកកាសែត Binh Duong ទីក្រុងហូជីមិញនិង Dong Nai បានសហការរៀបចំកម្មវិធី
ជួបប្រាស្រ័យ-តូរតន្ត្រីស្វាគមខួបលើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាម។ កម្មវិធីសំដៅលើកដម្កើងរំលឹកការរួមវិភាគទានរបស់កំលាំងសារព័ត៌មានក្នុងបុព្វហេតុអភិវឌ្ឍន៍ស្ថិរភាពនិងរឹងមាំខឿនសេដ្ឋកិច្ចការពារជាតិរបស់ប្រទេសជាតិ។
ក្នុងឱកាសនេះដែរ សមាគមអ្នកកាសែតទីក្រុង Hue ខេត្ត Thua Thien Hue និងខេត្ត
Bac Giang ទីក្រុង Hai Phong ជាដើមបានរៀបចំការជួបមុខរំលឹកខួបអនុស្សាវរីយ៍
លើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាមផងដែរ។
នាថ្ងៃដ៏ដែលស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំការជួប
មុខក្នុងឱកាសទិវាសារព័ត៌មានបដិវត្តវៀតណាម។ នៅក្នុងការជួបមុខ អ្នកកាសែត
Diep Anh ប្រធានស្ថាប័នដំណាងនៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីបានតាង
នាមឲ្យអ្នកកាសែតដែលកំពុងធ្វើការនៅរុស្ស៊ីថ្លែងអំណរគុណចំពោះការយកចិត្ត
ទុកដាក់របស់ថ្នាក់ដឹកនាំស្ថានទូតចំពោះសកម្មភាពរបស់ស្ថាប័នដំណាងនិងចង់ឲ្យ
បន្តទទួលបានព័ត៌មានបញ្ជាណែនាំជាប្រចាំពីស្ថានទូតដើម្បីសំរេចល្អបំផុតភារកិច្ច
ក្នុងការងារសារព័ត៌មានឃោសនា៕
-VOV