សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតអាស៊ាននៅវៀតណាម

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតអាស៊ាន នាព្រឹកថ្ងៃទី ៨ សីហា
នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីមីទ្ទីញរំលឹកខួបអសនុស្សារវរីយ៍ព្រឹត្តិការសំខាន់
នេះ។ ថ្លែងមតិក្នុងពិធី ប្រធានសមាគមមិត្តភាពវៀតណាម–អាស៊ាន Le Cong Phung
បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ អាស៊ានបានខំប្រឹងប្រែងអស់
ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យ
នយោបាយ–សន្តិសុខកសាងបណ្ដាក្រមសិលធម៍តាមរយៈនោះបង្កើនការយោគយល់
និងចិត្តទុកគ្នាទៅវិញទៅមក។ លោក Le Cong Phung បានអះអាងថា៖ ជាសមាជិក
សកម្មមានការទទួលខុសត្រូវរបស់សមាគម វៀតណាមបានមានការរួមវិភាគទានឲ្យ
ការអភិវឌ្ឍន៍របស់សមាគម។ តាងនាមបណ្ដាឯកអគ្គរដ្ឋទូតនិងតំណាងការទូតរបស់
ប្រទេសជាសមាជិកអាស៊ាន ឯកអគ្គរដ្ឋទូត ប្រ៊ុយណេ ប្រចាំនៅវៀតណាម Dato Mahadi
Watli បានវាយតំលៃថា៖
“អាស៊ានកំពុងឆ្ពោះទៅគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥។ ការកសាង
សហគមន៍នេះប្រកបយដោយជោគជ័យនឹងជួយប្រជាជននៃបណ្ដាប្រទេសអាស៊ាន
រស់នៅក្នុងបរិយាកាសសន្តិភាពនិងសន្តិសុខល្អប្រសើជាង។ ខ្ញុំជឿជាក់ថា៖បណ្ដា
ប្រទេសជាសមាជិកអាស៊ានទាំងអស់កំពុងខំប្រឹងប្រែងរួមគ្នាដើម្បីសំរេចគោលដៅ
នេះ។ ដូចជាសំដើរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh និយាយថា៖ វៀតណាមបាននិងកំពុងសកម្មរួមចំណែកក្នុងដំណើរកសាងសហគមន៍នេះ”
មុននោះនៅទីស្នាក់ការក្រសួងការបរទេសវៀតណាមបានប្រព្រឹត្តទៅពិធីបង្ហូត
ទង់អាស៊ាន៕

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតអាស៊ាននៅវៀតណាម  - ảnh 1
អាស៊ានពង្រឹងការប្តេជ្ញាចិត្តសម្រេចគោលដៅរួមកសាងសហគមន៍ អាស៊ាននាឆ្នាំ ២០១៥ (Image: Internet)


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ