(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម
(ថ្ងៃទី២៧ កុម្ភៈ ១៩៥៥-ថ្ងៃទី២៧ កុម្ភៈ ២០១៥)នារសៀលថ្ងៃទី២៧កុម្ភះសាមជិកកា
រិយាល័យនយោបាយនិងជាប្រធានគណះកម្មការឃោសនាអប់រំមជ្ឈឹមលោកDinh
The Huynhបានចុះសាកសួរសុខទុក្ខនិងប្រសិទ្ឋពរបណ្តាកម្មាភិបាលក្រសួងសុខាភិបាល។
នាថ្ងៃទី២៥ កុម្ភៈនេះដែរ ក្រុមមន្ត្រី ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ដឹកនាំដោយ
លោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង បានទៅសាកសួរសុខទុក្ខបណ្ដា
គ្រួសារគ្រូពេទ្យគំរូលើភូមិភាគទីក្រុង។លោក បានសម្ដែងការដឹងគុណ និងការគោរពរាប់
អានចំពោះរាល់ការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាគ្រូពេទ្យចំពោះផ្នែក សុខាភិបាល
និយាយដោយឡែកនិងបុព្វហេតុកសាង អភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម។
|
លោក Le Thanh Hai (ខាងស្ដាំ)ទៅសាកសួរសុខទុក្ខគ្រួសាររបស់គ្រូពេទ្យជាគំរូនៅទីក្រុងហូជីមិញ |
នាព្រឹកថ្ងៃដដែល ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម បានរៀបចំសន្និសីទ គំរូជឿនលឿនក្នុងផ្នែកសុខាភិបាលដំណាក់កាល២០១១-២០១៥ និងជួបមុខក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម។តាមរបាយការ
ណ៍នៅសន្និសីទនេះថា រហូតមកដល់ពេលនេះ ខេត្ត Soc Trang មានឃុំ សង្កត់ ទីប្រជុំជនចំនួន៨២ក្នុងចំណោមឃុំ សង្កត់ ទីប្រជុំជនទាំង១០៩ ទទួលបានស្ដង់
ដារជាតិខាងសុខាភិបាល។ក្នុងឆ្នាំកន្លងទៅ ការងារបង្ការជំងឺត្រូវ បានអនុវត្តប្រ
កបដោយប្រសិទ្ធភាព ប្រឆាំងទប់ស្កាត់អាសន្នរោគដ៏គ្រោះថ្នាក់ ប្រកបដោយ
ជោគជ័យ កាត់បន្ថយអត្រាឆ្លងជំងឺនិងមិនមានករណីណាស្លាប់ឡើយ។ស្ដីពី
គោលដៅ ភារកិច្ចរបស់ផ្នែកសុខាភិបាលរបស់ខេត្តនាពេលខាងមុខនេះ
វិជ្ជបណ្ឌិត Truong Hoai Phong នាយកមន្ទីសុខាភិបាលខេត្ត Soc Trang បានឲ្យ
ដឹងថា៖
“ផ្នែកសុខាភិបាលនឹងប្រមូលផ្ដុំទៅលើការងារបង្ការប្រឆាំងអាសន្នរោគ ការពុល
អាហារ ការត្រួតពិនិត្យនិងព្យាបាលជំងឺ ជាពិសេសគឺសំរាប់ជនមានប័ណ្ណធានា
រ៉ាប់រងសុខាភិបាល ជនក្រីក្រនិងជនរួមជាតិជនជាតិភាគតិច។ទន្ទឹមនឹងនោះ
យើងខ្ញុំ ក៏នឹងពង្រឹងមូលដ្ឋានសុខាភិបាលឡើងវិញផងដែរ”។
|
ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០នៃទិវាគ្រូពេទ្យវៀតណាមនៅខេត្ត Tien Giang |
ក៏នាព្រឹកថ្ងៃនេះដែរ ខេត្ត Tien Giang បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើក
ទី៦០នៃទិវាគ្រូពេទ្យវៀតណាម។នាពេលកន្លងទៅ ផ្នែកសុខាភិបាលខេត្ត Tien
Giang បានមានការខំប្រឹងប្រែងជាច្រើន ដើម្បីសំរេចល្អភារកិច្ចថែទាំ សុខភាព
សំរាប់ប្រជាជន បង្ការប្រឆាំងប្រភេទអាសន្នរោគនានាប្រកបដោយ
ប្រសិទ្ធភាព៕