សកម្មភាពស្វាគមន៍ទិវានារីវៀតណាមទី២០ តុលា នៅរុស្ស៊ីនិងឆែក
(VOVworld) - នាថ្ងៃទី១៨ តុលា នៅមជ្ឃមណ្ឌលពាណិជ្ជកម្មហាណូយប្រចាំរដ្ឋធានី
មូស្គូ រុស្ស៊ី សមាគមអ្នករួមស្រុកកំណើត Nghe An បានរៀបចំពិធីរំលឹកខួបអនុស្សាវ
រីយ៍លើកទី៤នៃទិវាបង្កើតសមាគម និងស្វាគមទិវានារីវៀតណាមទី២០ តុលា។នា
រយៈពេលកន្លងទៅ សមាគម Nghe An ជានិច្ចកាលឆ្ពោះមកស្រុកកំណើត ដោយរួម
ចំណែកជួយឧបត្ថម្ភរាល់ការលំបាក់របស់អ្នកម្ដាយយុទ្ធជនពលី កុមារពិការ និងជន
រងគ្រោះដោយជាតិគីមីពុលព័ណលឿងទុំ/dioxin។
|
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍នៃទិវានារីវៀតណាមនៅឆែក (រូបថត៖Vietnam+) |
នាថ្ងៃដដែល នៅសាធារណៈរដ្ឋឆែក សហគមន៍ជនវៀតណាម ក៏បានរៀបចំសកម្ម
ភាពជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវានារីវៀតណាមផងដែរ។ក្រៅពីកម្មវិធី
សំដែងសិល្បៈនានា បណ្ដាក្លឹបនារីនៅតំបន់ ក៏បានរៀបចំការប្រឡងល្បែងប្រជា
ប្រិយ និងការប្រឡងធ្វើម្ហូបអាហារ ទៀតផង៕