សុក្រិតស្ថាប័ន និងដោះស្រាយការលំបាក ឧបសគ្គឲ្យបានទាន់ពេលវេលាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVWORLD) - នាពេលខាងមុខ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មបន្តរៀបចំ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ គម្រោង យុទ្ធសាស្ត្រ ផែនការមេ ដែលត្រូវបានអនុម័ត ដើម្បីធានាសុវត្ថិភាព និងសន្តិ សុខថាមពល។ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវការគ្រប់គ្រងទីផ្សារ បង្ការ ទប់ស្កាត់ ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងទំនិញដែលមាន គុណភាពអន់។ 

សុក្រិតស្ថាប័ន និងដោះស្រាយការលំបាក ឧបសគ្គឲ្យបានទាន់ពេលវេលាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1បិទសម័យសួរដេញដោលនិងឆ្លើយសំណរដេញដោលនៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២២ សីហា អញ្ជើញថ្លែងមតិបិទសម័យប្រជុំលើកទី ៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បាន សង្កត់ធ្ងន់ថា សម័យសួរដេញដោល គឺសំដៅជំរុញការកសាង សុក្រិតស្ថាប័ន ដោះ ស្រាយការលំបាកឧបសគ្គឲ្យបានទាន់ពេលវេលា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានា ការពារជាតិសន្តិសុខ កិច្ចការបរទេស និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជ មាន។ សម័យប្រជុំក៏ជួយលើកកំពស់គុណភាព ប្រសិទ្ធភាពនៃការអនុវត្ត ហើយបំភ្លឺពី ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទីភ្នាក់ងារដែលស្ថិតនៅក្រោមការឃ្លាំមើល; កែតម្រូវទាន់ពេលវេលាក្នុងការដឹកនាំនិងគ្រប់គ្រង; សុក្រិតគោលនយោបាយ និង ច្បាប់ ដោះស្រាយបញ្ហានៅសេសសល់ ការជំពាក់ជំពិន សេចក្ដីសម្រេចចិត្តរបស់គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវបានអនុវត្តន៍យ៉ាងពេញលេញ និងយ៉ាងយកចិត្ត ទុកដាក់។
នាពេលខាងមុខ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មបន្តរៀបចំ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ គម្រោង យុទ្ធសាស្ត្រ ផែនការមេ ដែលត្រូវបានអនុម័ត ដើម្បីធានាសុវត្ថិភាព និងសន្តិ សុខថាមពល។ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវការគ្រប់គ្រងទីផ្សារ បង្ការ ទប់ស្កាត់ ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងទំនិញដែលមាន គុណភាពអន់។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបន្តសុក្រិតគោលនយោបាយ និងច្បាប់ស្តីពី ពាណិជ្ជសញ្ញា និងម៉ាកយីហោកសិផលសំខាន់ៗ។ អនុវត្តន៍ឲ្យបានល្អនូវការងារ ព្យាករណ៍ ម្ចាស់ការអនុវត្តន៍ដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ គ្រោះរាំងស្ងួត ការជ្រាប ទឹកប្រៃ ធានាប្រភពទឹកសម្រាប់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។
លោកប្រធានរដ្ឋសភាបានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ចេញ ផ្សាយឲ្យបានឆាប់នូវឯកសារណែនាំពីគោលនយោបាយ ដើម្បីអភិវឌ្ឍវិស័យ ទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ