សឹង្ហបុរីស្នើរជ្រើសរើសអ្នកនាំពាក្យរបស់អាស៊ាន
|
សឹង្ហបុរីស្នើរជ្រើសរើសអ្នកនាំពាក្យរបស់អាស៊ាន (Image: VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long បានស្នើរទីប្រឹក្សារដ្ឋ
និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ធ្វើជាអ្នកនាំ
ពាក្យររបស់ អាស៊ាន។ អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីមីយ៉ាន់ម៉ាបានឲ្យ
ដឹងថា៖ ការលើកសំណើរ ពោលខាងលើត្រូវបាននាំចេញក្នុងជំនួបរបស់នាយក
រដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Long ជាមួយលោកស្រី Aung San Suu Kyi នៅ
រដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា នាថ្ងៃទី៧ មិថុនា។ ឆ្លើយតបនឹងសំណើរ
ពោលខាងលើ អ្នកនយោបាយមីយ៉ាន់ម៉ាបានឲ្យដឹងថា៖ លោកស្រីនឹងធ្វើអស់ពី
កំលាំងកាយចិត្តរបស់ខ្លួនដើម្បីរួមចំណែកសំរាប់ទំនាក់ទំនងរបស់ អាស៊ានជា
មួយសហគមន៍អន្តរជាតិ។ នាយករដ្ឋមន្ត្រី Lee Hsien Long កំពុងបំពេញ
ទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៧ មិថុនា តាម
សេចក្តីអញ្ជើញរបស់ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក U Htin Kyaw៕